សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

ពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិ ជូនមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោមអធិបតីភាពពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ហុក ថាវណ្ណ អនុប្រធាននាយកដ្ឋានបុគ្គលិក

នៅព្រឹកថ្ងៃពុធ ទី០៩ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ហុក ថាវណ្ណ អនុប្រធាននាយកដ្ឋានបុគ្គលិក ជាតំណាងរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ែន វិបុល អគ្គស្នងការរង និងជាប្រធាននាយកដ្ឋានបុគ្គលិក បានអញ្ជើញជាអធិបតីភាព ក្នុងពិធី ប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិ ជូនមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

ក្នុងពិធីនេះដែរក៏មានការចូលរួមពីលោក លោកស្រីស្នងការរង លោកនាយការិយាល័យ លោកអធិការនគរបាលខណ្ឌទាំង១៤ និងមន្ត្រីជាច្រើនរូបទៀត។ លោកឧត្តមសេនីយ៍ទោ ហ៊ុន សុធី ស្នងការរងទទួលផែនការងារធនធានមនុស្ស បានឡើងអានសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃ និងលិខិតបង្គាប់ការរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្តីពី ការប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិ។

ជាកិច្ចបន្ទាប់លោកឧត្តមសេនីយ៍ត្រី តឹង សុធី ស្នងការរង ដែលទើបទទួលភារកិច្ចថ្មី បានឡើងធ្វើការប្តេជ្ញាចិត្ត ដោយស្មោះត្រង់ជានិច្ចចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ ក៏ដូចជាការខិតខំបំពេញភារកិច្ចឲ្យបានល្អដើម្បីអង្គភាព និងធានាការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋឲ្យបានកាន់តែប្រសើរឡើង ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ហុក ថាវណ្ណ អនុប្រធាននាយកដ្ឋានបុគ្គលិក បានអញ្ជើញផ្តល់កិត្តិយសបំពាក់សក្តិជូននាយ នាយរងនគរបាលដែលទើបទទួលបានការតែងតាំង ។

ជាកិច្ចបញ្ចប់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានចូលរួមអបអរសាទរចំពោះ នាយ នាយរងនគរបាលទាំងអស់ ដែលត្រូវបានក្រសួងមហាផ្ទៃប្រកាសតែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិ ឯកឧត្តមស្នងការ ក៏បានណែនាំដល់មន្ត្រីទើបតែងតាំងថ្មីទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់ ក្នុងការបំពេញភារកិច្ចជូនអង្គភាព ជាពិសេសត្រូវតែបម្រើប្រជាពលរដ្ឋឲ្យបានល្អ ដូចជាការផ្តល់សេវាសាធារណ:ជូនប្រជាពលរដ្ឋ ប្រចាំការជាប្រចាំដើម្បីដោះស្រាយបញ្ហា និងទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋ ក៏ដូចជាការពង្រឹងបន្ថែមលើការល្បាតតាមគ្រប់បណ្តាខណ្ឌ ប៉ុស្តិ៍ ដើម្បីបង្ការ និងទប់ស្កាត់បទល្មើសនានាកុំឲ្យកើតមានឡើង។

មួយវិញទៀត ឯកឧត្តមស្នងការ បានណែនាំដល់តាមអង្គភាពទាំងអស់ ត្រូវតែយកចិត្តទុកដាក់ក្នុងការរៀបចំទីកន្លែងការងារឲ្យបានស្អាត និងមានអនាម័យល្អ ជាពិសេសកងកម្លាំងទាំងអស់ ត្រូវតែគោរពឲ្យបាននូវវិន័យកងកម្លាំង និងត្រូវរក្សាការហ្វឹកហាត់ ជាប្រចាំ៕

       

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ