សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ស​ ថេត​ អគ្គស្នងការរង​ និងជាស្នងការនគរបាលរាជធានីភ្នំពេញ​ បានអញ្ជេីញជាអធិបតីក្នុងកិច្ចប្រជុំ​ បេីកកម្មវិធីការងារសវនកម្មផ្ទៃក្នុង​ សម្រាប់ការិយបរិច្ឆេទ​ ២០២១​ និងបណ្តាឆ្នាំពាក់ព័ន្ធ

នៅព្រឹកថ្ងៃទី០២​ ខែឧសភា​ ឆ្នាំ២០២២​ នៅសាលប្រជុំនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បានរៀបចំកិច្ចប្រជុំ​ បេីកកម្មវិធីការងារសវនកម្មផ្ទៃក្នុង​ សម្រាប់ការិយបរិច្ឆេទ​ ២០២១​ និងបណ្តាឆ្នាំពាក់ព័ន្ធ​ ក្រោមអធិបតីភាព​ ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ងួន​ ស្រេង​ អគ្គនាយក​ នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង​ និងឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ស​ ថេត​ អគ្គស្នងការរង​ និងជាស្នងការនគរបាលរាជធានីភ្នំពេញ​។

ក្នុងកិច្ចប្រជុំនេះដែរក៏មានការចូលរួមពីក្រុមការងារនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង​ លោក​ លោកស្រីស្នងការរង​ លោក​ លោកស្រីនាយការិយាល័យ​ លោកអធិការនគរបាលខណ្ឌទាំង១៤​ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀតផងដែរ​៕

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ