ក្រុមអ្នកជួយសង្គ្រោះចិនបានរកឃើញសាកសពកម្មករចំនួន ៩នាក់ ដែលបានស្លាប់ដោយការផ្ទុះនៅអណ្តូងរ៉ែមាសមួយ ដែលធ្វើឱ្យចំនួនអ្នកស្លាប់កើនឡើងដល់ ១០នាក់។
កម្មករចំនួន ១១នាក់ ផ្សេងទៀតត្រូវបានជួយសង្គ្រោះមួយថ្ងៃមុននេះ បន្ទាប់ពីបានជាប់នៅក្រោមដីអស់រយៈពេល ២សប្តាហ៍ នៅអណ្តូងរ៉ែក្នុងខេត្តសានដុង។ មន្ត្រីបាននិយាយកាលពីថ្ងៃចន្ទថា មនុស្សម្នាក់នៅតែបាត់ខ្លួននៅឡើយ។
មូលហេតុនៃគ្រោះថ្នាក់នៅអណ្តូងរ៉ែ ដែលកំពុងសាងសង់នេះ កំពុងស្ថិតក្នុងការស៊ើបអង្កេត។ ការផ្ទុះកាលពីថ្ងៃទី ១០ ខែមករា កន្លងទៅនេះ បានបញ្ចេញនូវកម្ទេចកម្ទីចំនួន ៧០តោន ធ្វើឲ្យស្ទះច្រកបំពង់ចេញ-ចូល បណ្តាលឲ្យគាំងជណ្តើរយន្ត និងធ្វើឲ្យជាប់កម្មករនៅខាងក្រោម៕
ប្រភព ៖ theguardian.com