សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

ព័ត៌មានអន្តរជាតិ ៖ ការបាក់ដី នៅប្រទេសឥណ្ឌូណេស៊ី បានសម្លាប់មនុស្ស ១១នាក់ ខណៈការស្វែងរកអ្នកនៅរស់រានមានជីវិតកំពុងបន្ត បន្ទាប់ពីអ្នកភូមិបានកប់ទាំងរស់នៅកោះជ្វាខាងលិច

យោងតាមមន្ត្រីក្នុងតំបន់បាននិយាយថា ការបាក់ដីចំនួនពីរ នៅភាគខាងលិច នៃកោះជ្វា ដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងនៅប្រទេសឥណ្ឌូនេស៊ី បានបណ្តាលឱ្យមនុស្សស្លាប់យ៉ាងហោចណាស់ចំនួន ១១នាក់ និងរបួស ១៨នាក់។

គួរបញ្ជាក់ផងដែរថា លោកប្រធានាធិបតីឥណ្ឌូនេស៊ី ចូកូ វីដូដូ បានព្រមានកាលពីខែតុលាថា ភ្លៀងធ្លាក់ខ្លាំងពីប្រព័ន្ធអាកាសធាតុ ឡា នីណា អាចបង្កឱ្យមានទឹកជំនន់ និងការបាក់ដី ដែលជះឥទ្ធិពលដល់ទិន្នផលកសិកម្មរបស់ប្រទេស។

ជារៀងរាល់ឆ្នាំ ប្រទេសឥណ្ឌូនេស៊ីតែងតែទទួលរងគ្រោះ ដោយសារទឹកជំនន់ និងការបាក់ដី ជាពិសេសអំឡុងពេលរដូវភ្លៀង ចាប់ពីខែវិច្ឆិកា ដល់ ខែមីនា៕

ប្រភព ៖ www.abc.net.au

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ