សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

ប្រទេសម៉ាឡេស៊ី ៖ ប្រជាជនជាង ៤៨.០០០ នាក់ ត្រូវបានជម្លៀសចេញនៅក្នុងប្រទេសម៉ាឡេស៊ី ដើម្បីគេចចេញពីទឹកជំនន់

ប្រជាជនជាង ៤៨.០០០ នាក់ នៅក្នុងរដ្ឋចំនួន ៦ របស់ប្រទេសម៉ាឡេស៊ី កំពុងជ្រកកោននៅក្នុងមជ្ឈមណ្ឌលផ្តល់ជំនួយចំនួន ៤០០កន្លែង កាលពីថ្ងៃសុក្រ (៨ មករា) ដើម្បីគេចចេញពីទឹកជំនន់ ដែលកំពុងកើនឡើង ខណៈដែលភ្លៀងមូសុងនៅតែបន្តបោកបក់ផ្នែកខ្លះនៃប្រទេស។

វិបត្តិទឹកជំនន់នៅប្រទេសម៉ាឡេស៊ី ដែលឈានចូលដល់ខែទី ៣ បានធ្វើឱ្យតម្លៃបន្លែឡើងថ្លៃ និងធ្វើឲ្យប៉ះពាល់ដល់ការដឹកជញ្ជូនទៅកាន់ប្រទេសសិង្ហបុរី ដោយសារផ្លូវថ្នល់ត្រូវបានបិទ។

ភ្លៀងធ្លាក់មិនឈប់ក្នុងរយៈពេល ៧២ ម៉ោងចុងក្រោយនេះ បានបណ្តាលឱ្យផលដំណាំងាប់ ដោយការផលិតក្នុងរយៈពេល ១ ទៅ ២ សប្តាហ៍ចុងក្រោយនេះ ធ្លាក់ចុះជាង ៥០ ភាគរយ។

យ៉ាងហោចណាស់មានមនុស្សចំនួន ៥ នាក់ ត្រូវបានគេរាយការណ៍ថា បានស្លាប់ ដោយសារតែរដូវភ្លៀងមូសុងប្រចាំឆ្នាំ ដែលជាធម្មតាចាប់ផ្តើមនៅខែវិច្ឆិកា និងមានរយៈពេលប្រហែល ៤ ខែ៕

ប្រភព ៖ www.straitstimes.com

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ