សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

កងទ័ព​នៅ​ទី​ក្រុង​​វ៉ាស៊ីនតោន​​ បាន​ឆ្លង​វីរុសកូវីដ១​៩​ បន្ទាប់​ពីត្រូវ​បាន​ពង្រាយ​ទប់ស្កាត់​ការធ្វើ​បាតុ​កម្ម​

ទី​ក្រុង​​វ៉ាស៊ីនតោន​​៖ កាលពី​ថ្ងៃ​អង្គារ​នេះ​ អ្នក​នាំ​ពាក្យ​របស់​កងទ័ព​ការពារ​សន្តិ​សុខ​ជាតិ​ប្រចាំ​ទី​ក្រុង​​វ៉ាស៊ីនតោន​​ លោក​ស្រី​វរសេនី​យ៍​ទោ ប្រ៊ុក ដេវីស បាន​និយាយ​ថាកងទ័ព​បាន​ឆ្លង​វីរុសកូវីដ១​៩​ អំឡុង​​ពេល​បង្រ្កាបបាតុ​កម្ម​ ប៉ុន្តែ​លោក​ស្រី​មិន​អាច​បញ្ជា​ក់​ពីតួលេខ​ពិតប្រាកដ​​បាន​ទេ ដោយ​សារតែ សុវត្ថិ​ភាព​ផ្នែក​ប្រតិបត្តការ។​

លោក​ស្រី​បន្ថែ​ម​ទៀត​ថា​ កងទ័ព​ចំនួន​ ១​៧០​០​នាក់ បាន​ត្រឡប់​ចូល​វិញ បន្ទាប់​ពីបញ្ចប់​ភារ​កិច្ច​​អំឡុង​​ពេល​បាតុ​កម្ម​ ដែល​ផ្ទុះ​ឡើង​នៅ​មុខ​សេតវិមាន​​ និង​កន្លែង​ផ្សេង​ទៀត​​ បន្ទាប់​ពីមាន​ការតវ៉ា​ចំពោះ​ការស្លាប់​​របស់​ ចច ហ្វ្លយ។​

កងទ័ព​ទាំង​នោះ​ត្រូវ​បាន​កោះ​ហៅ​ ដើម្បី​រក្សា​សណា្តប់ធ្នាប់​ និង​សន្តិ​សុខ​កាលពី​ថ្ងៃ​ទី​១​ ខែ​មិថុនា​ បន្ទាប់​ការធ្វើ​បាតុ​កម្ម​បាន​ប្រែ​ក្លា​យ​ជា​កុប្បកម្ម និង​ការលួច​ទៅ​វិញ។​

ខណៈ​ពេល​ដែល​បាតុ​ករ​ភាគច្រើន​បាន​ពាក់ម៉ា​ស់ មិន​មែន​​បាតុ​ករ​ទាំង​អស់​ទេ ដែល​ពាក់ម៉ា​ស់ គួបផ្សំ​នឹង​កងទ័ព​មួយ​ចំនួន​ក៏​មិន​បាន​ពាក់ម៉ា​ស់។​

គួរ​រំលឹក​ផងដែរ​ថា វីរុសកូវីដ១​៩​ បាន​ឆក់យកជីវិត​ជនជាតិ​​អាមេរិក​ប្រហែល​ ១​១​២​,០​០​០​ នាក់ ចាប់តាំង​ពី​​មាន​រីករាលដាលពីប្រទេស​ចិន និង​អឺរ៉ុប​ កាលពី​ដើមឆ្នាំ​​​នេះ​។​

ឥ​ឡូវ​នេះ​ នៅ​សហរដ្ឋ​អាមេរិក​មាន​ករណី​ឆ្លង​សរុប​ច្រើន​ជាង ពីរលានករណី​។​

ប្រភព: ឆែណលញូអេសៀ

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ