សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

ព័ត៌មានអន្តរជាតិ ៖ ប្រទេសចិននឹងធ្វើតេស្តរកវីរុស Covid-19 ជាលក្ខណៈទ្រង់ទ្រាយធំ បន្ទាប់ពីមានការឆ្លងថ្មីចំនួន ១៣៧ករណី នៅក្នុងខេត្ត

អាជ្ញាធរនៅក្នុងប្រទេសចិនបានដុតដៃដុតជើងនៅថ្ងៃអាទិត្យ (២៥ តុលា) ម្សិលមិញនេះ ដើម្បីទប់ស្កាត់ការផ្ទុះឡើងថ្មីនៃមេរោគ Covid019 នៅភាគពាយព្យនៃប្រទេស បន្ទាប់ពីការឆ្លងថ្មី ១៣៧ករណី ត្រូវបានរកឃើញ។

ការធ្វើតេស្តជាលក្ខណៈទ្រង់ទ្រាយធំបានចាប់ផ្តើមកាលពីល្ងាចថ្ងៃសៅរ៍ ទៅលើប្រជាជនចំនួន ៤,៧៥ លាននាក់ នៅក្នុងនិងជុំវិញតំបន់ខាសឆ្កា ខេត្តស៊ីនជាំង បន្ទាប់ពីកម្មការិនីរោងចក្រកាត់ដេរអាយុ ១៧ ឆ្នាំម្នាក់បានធ្វើតេស្តវិជ្ជមាន Covid-19។

គណៈកម្មការសុខាភិបាលខេត្ត ស៊ីនជាំង បានប្រាប់សន្និសីទសារព័ត៌មានមួយកាលពីថ្ងៃអាទិត្យថា ករណីថ្មីទាំងអស់ត្រូវបានផ្សារភ្ជាប់ទៅនឹងរោងចក្រមួយក្នុងតំបន់ស៊ូហ្វូ ដែលជាកន្លែងដែលក្មេងស្រី និងឪពុកម្តាយរបស់នាងធ្វើការ។

ទូរទស្សន៍ពិសេស CCTV បានរាយការណ៍ថា ក្រុមពិសេសមួយមកពីគណៈកម្មការសុខភាពជាតិទីក្រុងប៉េកាំងត្រូវបានបញ្ជូនទៅស៊ើបអង្កេតប្រភពនៃការផ្ទុះឡើង និងជួយក្នុងវិធានការបង្ការ។

រដ្ឋាភិបាលទីក្រុងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា គិតត្រឹមរសៀលថ្ងៃអាទិត្យ គំរូជាង ២,៨លាន ត្រូវបានប្រមូលនៅក្នុងតំបន់ ហើយគំរូដែលនៅសល់នឹងត្រូវបញ្ចប់ក្នុងរយៈពេលពីរថ្ងៃទៀត។

រដ្ឋាភិបាលបាននិយាយថាសាលារៀនទាំងអស់នៅខាសឆ្កា ត្រូវបានបិទរហូតដល់ថ្ងៃទី ៣០ ខែតុលា ហើយអ្នកណាម្នាក់ ដែលចាកចេញពីទីក្រុង ត្រូវបង្ហាញតេស្តអាស៊ីដនុយក្លេអ៊ែរអវិជ្ជមាន៕

ប្រភព ៖ channelnewsasia.com

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ