សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

ប្រទេសវៀតណាម ៖ មនុស្សជាង ១០០នាក់ បានស្លាប់នៅក្នុងគ្រោះទឹកជំនន់ និងការបាក់ដីក្នុងតំបន់កណ្តាលនៃប្រទេសវៀតណាម

ព័ត៌មានបច្ចុប្បន្នភាពចុងក្រោយពីអាជ្ញាធរគ្រោះមហន្តរាយនៅប្រទេសវៀតណាមបានបង្ហាញថា ទឹកជំនន់ និងការបាក់ដីបានឆក់យកជីវិតមនុស្សចំនួន ១០២នាក់ នៅតាមបណ្តាខេត្តភាគកណ្តាលនៃប្រទេស ចាប់តាំងពីមានភ្លៀងធ្លាក់ខ្លាំងកាលពី ២ សប្តាហ៍មុន។

គិតមកត្រឹមពេលនេះ មនុស្សចំនួន ៤៨នាក់ បានស្លាប់នៅខេត្ត Quang Tri និង ២៧នាក់ នៅ Thua Thien Hue។ យ៉ាងហោចណាស់ផ្ទះចំនួន ១៧៨.០០០ខ្នង ត្រូវបានលិចដោយសារទឹកជំនន់។ ប្រជាជនជាង ៩០,០០០នាក់ បានជម្លៀសចេញពីផ្ទះរបស់ខ្លួន និងផ្លាស់ទៅតំបន់ដែលមានសុវត្ថិភាពក្នុងខេត្ត Ha Tinh, Quang Binh, Quang Tri, ខេត្ត Thua Thien-Hue ។

យោងតាមសមាគមកាកបាទក្រហមវៀតណាមបានឲ្យដឹងថា គ្រោះទឹកជំនន់ពេលនេះមានស្ថានភាពអាក្រក់បំផុត ដែលបានជួបប្រទះក្នុងប៉ុន្មានទសវត្សចុងក្រោយនេះ និងកំពុងជះឥទ្ធិពលអាក្រក់ដល់ជីវភាពរស់នៅរបស់ប្រជាជនរាប់លាននាក់ដែលកំពុងជួបនឹកការលំបាកដែលបណ្តាលមកពីជំងឺរាតត្បាតរ៉ាំរ៉ៃ Covid-19 ។

ភ្លៀងធ្លាក់ខ្លាំងនឹងកើតឡើង ដែលបណ្តាលមកពីខ្យល់ព្យុះត្រូពិក Saudel ដែលធ្វើដំណើរឆ្ពោះទៅប៉ែកខាងលិច នៃប្រទេសហ្វីលីពីន និងឆ្ពោះទៅកាន់ប្រទេសវៀតណាមក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ៕

ប្រភព ៖ floodlist.com

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ