សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

ព័ត៌មានអន្តរជាតិ ៖ ព្យុះ ណាងកា ត្រូវបានគេព្យាករណ៍ថានឹងវាយប្រហារតំបន់ផ្សេងៗ នៅក្នុងប្រទេសវៀតណាមនារសៀលនេះ

យោងតាមការព្យាករណ៍របស់មជ្ឈមណ្ឌលជាតិ សម្រាប់ឧតុនិយមវិទ្យាបានឱ្យដឹងថា នៅថ្ងៃទី ១៤ ខែតុលា ឆ្នាំ២០២០ នេះ ព្យុះ ណាងកា នឹងបោកបក់មកលើ តំបន់កណ្តាលនៃប្រទេសវៀតណាម ដែលមានចម្ងាយប្រមាណ ៧០ គីឡូម៉ែត្រ ភាគអាគ្នេយ៍នៃកោះ បាសឡុងវី ដែលមានកម្លាំងខ្យល់ ៧៥-៩០ គីឡូម៉ែត្រក្នុងមួយម៉ោង។

ភ្លៀងធ្លាក់ខ្លាំងនឹងបង្កឱ្យមានហានិភ័យខ្ពស់នៃការបាក់ដី នៅតំបន់រ៉ែធ្យូងថ្មនៅក្នុងខេត្ត Quang Ninh ។

អាជ្ញាធរក្នុងខេត្ត ថាញហាវ បានចេញសេចក្តីប្រកាសជាបន្ទាន់ដើម្បីឆ្លើយតបនឹងព្យុះ ណាងកា នេះ។ កប៉ាល់ និងទូកក្នុងស្រុកជាង ៧.០០០ គ្រឿង ត្រូវបានជូនដំណឹងអំពីព្យុះ។

ទន្ទឹមនឹងនេះដែរ លោក ហ្វាង ភុកឡាំ អនុប្រធានមជ្ឈមណ្ឌលជាតិ ព្យាករណ៍ឧតុនិយមវិទ្យា បានឲ្យដឹងថា វិសម្ពាធទាបមួយទៀតបានលេចចេញនៅតំបន់សមុទ្រនៅភាគខាងកើតនៃប្រទេសហ្វីលីពីន។

វិសម្ពាធទាបនេះនឹងផ្លាស់ទៅសមុទ្រខាងកើត នៅថ្ងៃទី ១៥ ខែតុលា ធ្វើឲ្យប្រទេសវៀតណាមនឹងទទួលនូវបរិមាណទឹកភ្លៀងជាច្រើន៕

ប្រភព ៖ vietnaminsider.vn

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ