សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

ពត៍មានអន្តរជាតិ ៖ សិង្ហបុរីនឹងដកការរឹតត្បិតព្រំដែនសម្រាប់ភ្ញៀវទេសចរមកពីប្រទេសវៀតណាមចាប់ពីថ្ងៃទី ៨ ខែតុលា នេះតទៅ

អាជ្ញាធរអាកាសចរណ៍ស៊ីវិលសិង្ហបុរី (CAAS) បាននិយាយថា សិង្ហបុរីនឹងដកការរឹតត្បិតព្រំដែនជាឯកតោភាគីចំពោះភ្ញៀវទេសចរ ដែលមកពីប្រទេសវៀតណាម និងអូស្ត្រាលី ដោយមិនរាប់បញ្ចូលរដ្ឋវិចតូរីយ៉ា ចាប់ពីថ្ងៃទី ៨ ខែតុលា នេះតទៅ។

អាជ្ញាធរវៀតណាមបាននិយាយនៅថ្ងៃទី ៣០ ខែកញ្ញាថា ប្រទេសទាំងពីរនេះមានប្រព័ន្ធឃ្លាំមើលសុខភាពសាធារណៈគ្រប់ជ្រុងជ្រោយ និងបានគ្រប់គ្រងដោយជោគជ័យនូវការរីករាលដាលនៃវីរុស Covid-19។

អាជ្ញាធរបានបន្តថា “ ហានិភ័យនៃការនាំចូលពីប្រទេសទាំងនេះគឺទាប ” ។

យោងតាមសារព័ត៌មាន The Straits Times បានរាយការណ៍ថា ប្រទេសវៀតណាម និងអូស្ត្រាលីបានចូលរួមជាមួយនឹងប្រទេសណូវែលហ្សេឡង់ និងប្រ៊ុយណេ ដែលជាប្រទេសទាំងបួន ដែលប្រទេសសឹង្ហបូរីបានបើកព្រំដែនរបស់ខ្លួនជាឯកតោភាគីជាមួយ នៅក្នុងកិច្ចប្រឹងប្រែងដើម្បីជំរុញឱ្យវិស័យទេសចរណ៍ និងទីផ្សារទេសចរណ៍របស់ខ្លួនរស់ឡើងវិញ៕

ប្រភព ៖ vietnamtimes.org.vn

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ