សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

បច្ចុប្បន្នភាពទាក់ទងនឹងវីរុស Covid-19 នៅជុំវិញពិភពលោក

ប្រទេសម៉ាឡេស៊ីនឹងបន្តការរឹតត្បិតនៅក្នុងប្រទេស រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ហើយការរឹតត្បិតគឺរាប់បញ្ចូលការបិទព្រំដែន និងបម្រាមចំពោះការបើកឡើងវិញនូវកន្លែងលក់គ្រឿងស្រវឹង និងក្លឹបរាត្រី។

ចំពោះចំនួនករណីឆ្លងវីរុស Covid-19 នៅក្នុងប្រទេសរុស្ស៊ី មានចំនួនលើសពី ៩៨០.០០០ករណី បន្ទាប់ពីមានរបាយការណ៍នៃការឆ្លងថ្មីចំនួន ៤.៨២៩ករណី ក្នុងរយៈពេល ២៤ម៉ោង កន្លងមកនេះ។

ចំនួននៃការឆ្លងសរុបនៃវីរុស Covid-19 នៅអាមេរិកឡាទីន មានច្រើនជាង ៧លានករណី ស្របពេលដែលអ្នកតាក់តែងច្បាប់នៅក្នុងប្រទេសអាហ្សង់ទីន បានអនុម័តច្បាប់មួយ ដែលអនុញ្ញាតឲ្យសាច់ញាតិអ្នកដែលមានវិជ្ជមាន Covid-19 ដែលជិតស្លាប់ អាចមើលថែនៅជិត និងដោយផ្ទាល់បាន។

ប្រទេសកូរេខាងត្បូង បានបន្តវិធានការគម្លាតសុវត្ថិភាព នៅក្នុងទីក្រុងសេអ៊ូល បន្ទាប់ពីមានការកើនឡើងនៃការឆ្លងជាខ្ទង់រយក្នុងមួយថ្ងៃៗ។

ប្រទេសឥណ្ឌា បានរាយការណ៍អំពីការកើនឡើងជាកំណត់ត្រា នៃការឆ្លងថ្មីក្នុងរយៈពេលមួយថ្ងៃ។ ទីក្រុង ញូដេលី បានរាយការណ៍ចំនួនឆ្លងថ្មីជាកំណត់ត្រាពិភពលោក ចំនួន ៧៦.៤៧២ករណី ក្នុងរយៈពេល ២៤ម៉ោង។

គិតត្រឹមថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០ មានមនុស្សជាង ២៤,៥៦លាននាក់បានឆ្លងវីរុស Covid-19។ ក្នុងនោះ អ្នកជំងឺចំនួន ១៦លាននាក់ បានជាសះស្បើយ និងមានអ្នកស្លាប់ចំនួន ៨៣៥.០០០នាក់៕

ប្រភព ៖ Aljazeera.com

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ