សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

ប៉ូលីស ០៤នាក់ ដែលជាប់ពាក់ព័ន្ធនឹងការស្លាប់របស់ ចច ហ្វ្លយ ត្រូវបានចាប់ខ្លួនហើយ

ប៉ូលីស ០៤នាក់ ដែលត្រូវបានចោទប្រកាន់ទាក់ទងនឹងការស្លាប់របស់ ចច ហ្វ្លយ ត្រូវបានចាប់ខ្លួនហើយ។

លោក ថូម៉ាស ឡេន និង ទូ ថៅ ត្រូវបានឃុំខ្លួននៅកន្លែងឃុំខ្លួន Hennepin County ប្រហែលជាម៉ោង ៥ល្ងាច កាលពីថ្ងៃពុធ ម៉ោងក្នុងតំបន់។

អតីត ប៉ូលីស ចេ.អាឡិកសាន់ដឺ ឃឿង បានចូលខ្លួនសារភាពនៅពេលរសៀល នេះបើតាមសម្តីមេធាវី ថូម៉ាស ផ្លាំងឃីត។

លោក ដេរិក ឆៅវិន ដែលបានប្រើជង្គង់សង្កត់លើ ក ចច ហ្វ្លយ និងដែលត្រូវបានចោទប្រកាន់ពីបទមនុស្សឃាតកម្រឹតទីពីរ ត្រូវបានចាប់ខ្លួន កាលពីសប្តាហ៍មុន។ ឥឡូវនេះ ជនទាំងបួនរូបកំពុងត្រូវបានឃុំខ្លួន ដោយមានទឹកប្រាក់ធានាចំនួន ០១(មួយ)លានដុល្លារ។

ប្រភព៖ ស៊ីអិនអិន

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ