សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

ព័ត៌មានអន្តរជាតិ ៖ ប្រទេសចិនរាយការណ៍ថាមានករណីឆ្លងថ្មីនៃវីរុស Covid-19 ចំនួន ១៥ករណី

យោងតាមអាជ្ញាធរសុខាភិបាលរបស់ប្រទេសបានរាយការណ៍កាលពីថ្ងៃពុធ (២៦ សីហា) ថា ប្រទេសចិនរកឃើញមានករណីឆ្លងថ្មីនៃវីរុស Covid-19 ចំនួន ១៥ករណី កាលពីថ្ងៃអង្គារទី ២៥ ខែសីហា កន្លងមកនេះ ។

គណៈកម្មាធិការសុខភាពជាតិបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ករណីថ្មីទាំងអស់គឺជាករណីនាំចូល ដែលនេះបញ្ជាក់ថាប្រទេសចិនពុំមានករណីឆ្លងក្នុងស្រុករយៈពេល ១០ថ្ងៃ ជាប់គ្នាមកហើយ ។

នៅក្នុងប្រទេសចិន ចំនួនករណីឆ្លងសរុបដែលបានបញ្ជាក់នៅពេលនេះមានចំនួន ៨៤.៩៩៦នាក់ ខណៈចំនួនអ្នកស្លាប់នៅតែមិនផ្លាស់ប្តូរ គឺមានចំនួន ៤.៦៣៤ នាក់ ៕

ប្រភព ៖ www.channelnewsasia.com

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ