សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

សិង្ហបុរី ៖ មានការឆ្លងថ្មីចំនួន ៣១ករណី ដែលជាចំនួនធ្លាក់ចុះប្រចាំថ្ងៃក្នុងរយៈពេល ៥ខែនេះ

ប្រទេសសិង្ហបុរីបានរាយការណ៍ពីការឆ្លងថ្មីនៃវីរុស Covid-19 ចំនួន ៣១ករណី ត្រឹមរសៀលថ្ងៃអង្គារ (២៥ សីហា) ដែលជាតួលេខប្រចាំថ្ងៃទាបបំផុតចាប់តាំងពីថ្ងៃទី ២២ ខែមីនា។

ការឆ្លងថ្មីនេះធ្វើឲ្យចំនួនសរុបនៃវីរុស Covid-19 របស់ប្រទេស កើនដល់ ៥៦.៤៣៥ករណី។

យោងតាមក្រសួងសុខាភិបាលបានឲ្យដឹងថា នៅក្នុងការធ្វើបច្ចុប្បន្នភាពប្រចាំថ្ងៃរបស់ខ្លួន មានករណីនាំចូលមួយ – ដែលត្រូវបានដាក់ឲ្យស្នាក់នៅក្នុងផ្ទះ នៅពេលមកដល់ប្រទេសសិង្ហបុរី – ហើយគ្មានករណីឆ្លងក្នុងសហគមន៍ណាមួយទេ៕

ប្រភព ៖ www.channelnewsasia.com

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ