សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

សិង្ហបុរី ៖ កម្មករចំនួន ៤,៨០០នាក់ ត្រូវបានណែនាំឲ្យនៅក្នុងផ្ទះ បន្ទាប់ពីមានការឆ្លងវីរុស Covid-19 ជាចង្កោម នៅកន្លែងស្នាក់នៅរបស់កម្មករមួយ

ក្រសួងការងារបាននិយាយនៅថ្ងៃទី២៣ ខែសីហា នេះថាកម្មករប្រហែល ៤.៨០០នាក់ ត្រូវបានណែនាំឲ្យនៅក្នុងផ្ទះ បន្ទាប់ពីមានការឆ្លងវីរុស Covid-19 ជាចង្កោម នៅកន្លែងស្នាក់នៅរបស់ពួកគេ។

អន្តេវាសិកដ្ឋាននេះស្ថិតក្នុងចំណោមកន្លែងដែលមានការឆ្លងវីរុស Covid-19 ច្រើនជាងគេនៅក្នុងប្រទេសសឹង្ហបូរី ដោយមានករណីឆ្លងជាង ២.២០០ករណី មុននឹងទីកន្លែងនេះត្រូវបានប្រកាសថាគ្មានការឆ្លងទៀតទេដោយក្រសួងការងារ កាលពីខែមុន។

ប៉ុន្តែ គិតត្រឹមថ្ងៃអាទិត្យនេះ (២៣ សីហា) មានការឆ្លងចំនួន ៥៨ករណី ត្រូវបានផ្សារភ្ជាប់ទៅនឹងចង្កោមថ្មី ដែលពួកគេទាំងអស់សុទ្ធតែមិនមានចេញរោគសញ្ញា។

ក្រសួងការងារបាននិយាយថា ខ្លួននឹងធ្វើតេស្តកម្មករទាំងនោះ ក្នុងរយៈពេលពីរ បីថ្ងៃខាងមុខ ដើម្បីកំណត់វិជ្ជមានភាពវីរុស Covid-19៕

ប្រភព ៖ www.channelnewsasia.com

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ