សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

ប្រទេសប៉េរូ ៖ យ៉ាងហោចណាស់មនុស្ស ១៣នាក់ បានស្លាប់ក្នុងការរត់ជាន់គ្នាមួយ ខណៈពេលប៉ូលិសបានឆ្មក់បង្រ្កាបក្លឹបរាត្រីមួយកន្លែង ដែលបានបំពាននឹងការរឹតត្បិតបង្ការឆ្លងវីរុស Covid-19

យោងតាមសារព័ត៌មានក្នុងគេហទំព័រ CNN បានឲ្យដឹងថា យ៉ាងហោចណាស់មានមនុស្ស ១៣នាក់ បានស្លាប់និង ៣នាក់ ផ្សេងទៀតបានរងរបួសនៅក្នុងការរត់ជាន់គ្នានៅក្លឹបរាត្រីមួយក្នុងទីក្រុងលីម៉ា នៃប្រទេសប៉េរូ ដោយសារតែអ្នកនៅក្នុងក្លឹបបានព្យាយាមរត់គេចពីការវាយឆ្មក់បង្រ្កាបរបស់ប៉ូលិស។

មានការរាយការណ៍ឲ្យប៉ូលិសនៅល្ងាចថ្ងៃសៅរ៍ ឲ្យមកបង្រ្កាបបិទពិធីជប់លៀងខុសច្បាប់មួយកន្លែង ដែលមានមនុស្សជាង ១២០នាក់ ចូលរួម។

គួរបញ្ជាក់ផងដែរថា វិធានការណ៍គម្លាតសុវត្ថិភាពត្រូវបានកំណត់នៅក្នុងប្រទេសប៉េរូ ដោយការជួបជុំធំៗ ត្រូវបានហាមឃាត់ ហើយមានបំរាមគោចរទូទាំងប្រទេសត្រឹមម៉ោង ១០យប់ ដើម្បីកាត់បន្ថយការរីករាលដាលនៃមេរោគ Covid-19៕

ប្រភព ៖ cnn.com

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ