សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

ព័ត៌មានអន្តរជាតិ ៖ ប្រទេសជប៉ុនគ្រោងនឹងបន្ធូរបន្ថយការរឹតបន្តឹងការចូលប្រទេសឡើងវិញ

យោងតាមគេហទំព័រព័ត៌មាន NHK បានឲ្យដឹងថា រដ្ឋាភិបាលជប៉ុនគ្រោងនឹងបន្ធូរបន្ថយការហាមឃាត់ការចូលប្រទេសឡើងវិញ ដែលបានធ្វើឡើងកន្លងទៅនេះ ដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុស Covid-19។

បច្ចុប្បន្ននេះ រដ្ឋាភិបាលកំពុងបដិសេធការចូលទៅក្នុងប្រទេស ចំពោះជនបរទេសមកពី ១៤៦ ប្រទេស និងដែនដី។ ការរឹតត្បិតក៏អនុវត្តចំពោះអ្នករស់នៅ និងនិស្សិតអចិន្រ្តៃយ៍ផងដែរ។ ការលើកលែងអាចត្រូវបានធ្វើឡើង សម្រាប់ការសម្រាលកូន និងពិធីបុណ្យសពរបស់សាច់ញាតិ។

ទោះជាយ៉ាងក៏ដោយ មានការអំពាវនាវជាច្រើន ឲ្យមានការបន្ធូរបន្ថយការហាមឃាត់ចូលប្រទេសនេះ ដើម្បីជំរុញសកម្មភាពសង្គម និងសេដ្ឋកិច្ចឡើងវិញ។

ដូច្នេះហើយទើបរដ្ឋាភិបាលគ្រោងនឹងអនុញ្ញាតឱ្យអ្នកដែលមានសិទ្ធិរស់នៅ ចូលទៅក្នុងប្រទេសវិញ ដោយល័ក្ខខ័ណ្ឌថា ពួកគេត្រូវធ្វើតេស្តរកមេរោគ Covid-19 ជាមុន និងដាក់ខ្លួនឲ្យដាច់ដោយឡែករយៈពេល ២ សប្តាហ៍នៅសណ្ឋាគារដែលបានកំណត់។ វិធានការណ៍នេះគឺស្រដៀងនឹងវិធានការណ៍ដែលបានអនុវត្តចំពោះជនជាតិជប៉ុនផងដែរ។

គួរបញ្ជាក់ផងដែរថា ជនបរទេសប្រមាណ ២,៦ លាននាក់ មានឋានៈជាអ្នកមានសិទ្ធិរស់នៅក្នុងប្រទេសជប៉ុន។ ក្រុមមន្រ្តីកំពុងត្រៀមពង្រីកសមត្ថភាពធ្វើតេស្តនៅព្រលានយន្តហោះ ណារីតា និងព្រលានយន្តហោះធំពីរផ្សេងទៀត ឲ្យបាន ១០.០០០ នាក់ ក្នុងមួយថ្ងៃ នៅខែក្រោយ ដើម្បីឆ្លើយតបនឹងតំរូវការ៕

ប្រភព ៖ www3.nhk.or.jp

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ