សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

ព័ត៌មានអន្តរជាតិ៖ ប្រទេសចិនកំពុងរងគ្រោះដោយសារទឹកជំនន់ និងការបាក់ដី

យោងតាមគេហទំព័រព័ត៌មាន NHK បានឲ្យដឹងថា ភ្លៀងធ្លាក់ខ្លាំងបានបង្កឲ្យមានទឹកជំនន់យ៉ាងធំ និងការរលំបាក់ដីជាច្រើនកន្លែងនៅក្នុងប្រទេសចិន។

ប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសចិនបានឲ្យដឹងថា ខេត្ត ស៊ីឈាន់ (Sichuan) គឺជាតំបន់ដែលរងគ្រោះខ្លាំងបំផុត ដោយផ្ទះជាច្រើនខ្នងត្រូវបានជន់លិច។ កាលពីថ្ងៃអង្គារកន្លងមក មនុស្សជិត ១០០.០០០នាក់ ត្រូវបានជម្លៀសទៅកន្លែងសុវត្ថិភាព។

កម្រិតទឹកជំនន់បានទៅដល់បាតជើងរបស់រូបបដិមាព្រះពុទ្ធ ក្នុងតំបន់ លីហ្សាន (Leshan) ដែលជាកន្លែងបេតិកភណ្ឌពិភពលោករបស់អង្គការ UNESCO។

ទឹកជំនន់ក៏ត្រូវបានរាយការណ៍ថាបានកើតឡើងនៅក្នុងទីក្រុង ឆុងគីង ដែលនៅជាប់នឹងខេត្ត ស៊ីឈាន់ និងក៏មានការជម្លៀសប្រជាជនផងដែរ។

តាមរបាយការណ៍បានឲ្យដឹងថា ចរន្តទឹកប្រមាណជា ៧៥.០០០ ម៉ែត្រគីបក្នុងមួយវិនាទី បានហូរចូលទៅក្នុងទំនប់ ហ្សានសៀ ផងដែរ កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ។

រដ្ឋាភិបាលចិនបានតាមដានសភាពការណ៍យ៉ាងយកចិត្តទុកដាក់អំពីកម្រិតទឹកនៅក្នុងទន្លេនៅក្នុងតំបន់ និងកំពុងធ្វើការបង្ហូរទឹកចេញពីទំនប់ ដើម្បីកាត់បន្ថយនូវការខូចខាត ឲ្យមានតិចបំផុត៕

ប្រភព ៖ www3.nhk.or.jp

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ