សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

ព័ត៌មានអន្តរជាតិ ៖ ប្រទេសចិនបានរាយការណ៍នូវការឆ្លងថ្មីនៃវីរុស Covid-19 ចំនួន២២ករណី

គណៈកម្មការសុខាភិបាលបាននិយាយនៅថ្ងៃសុក្រ (២១ សីហា) នេះថា ប្រទេសចិនបានរាយការណ៍អំពីករណីឆ្លងថ្មីនៃវីរុស Covid-19 ចំនួន ២២ករណី នៅថ្ងៃទី ២០ ខែសីហា។

បើយោងតាមសេចក្តីថ្លែងការណ៍របស់គណៈកម្មាធិការសុខភាពជាតិបានឲ្យដឹងថា ករណីទាំង ២២ គឺជាការនាំចូល។

គួរបញ្ជាក់ផងដែរថា ប្រទេសចិនក៏បានរាយការណ៍ថាមានអ្នកជំងឺ Covid-19 ដែលមិនចេញរោគសញ្ញាចំនួន ២៣នាក់ កាលពីថ្ងៃមុន។

គិតត្រឹមថ្ងៃទី ២០ ខែសីហា អាជ្ញាធរសុខាភិបាលបាននិយាយថា ប្រទេសចិនមានករណីឆ្លងវីរុស Covid-19 សរុបចំនួន ៨៤.៩១៧នាក់។ ចំនួនអ្នកស្លាប់នៅត្រឹមតែ ៤.៦៣៤ នាក់៕

ប្រភព ៖ www.channelnewsasia.com

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ