សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

កូរ៉េខាងត្បូង ៖ អគារស្ថានីយ៍ទូរទស្សន៍ SBS Prism Tower នឹងត្រូវបិទរយៈពេល ៤៨ ម៉ោង បន្ទាប់ពីបុគ្គលិកម្នាក់បានធ្វើតេស្តវិជ្ជមាន COVID-19

ស្ថានីយ៍ទូរទស្សន៍ SBS បានក្លាយជាក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយទី ២ ដែលបានចាប់ផ្តើមបិទអគារទាំងស្រុងនៅថ្ងៃទី ២០ ខែសីហា បន្ទាប់ពីស្ថានីយ៍សារព័ត៌មាន CBS នៅដើមសប្តាហ៍នេះ។

យោងតាមសេចក្តីប្រកាសព័ត៌មានជាផ្លូវការនៅថ្ងៃទី ២០ ខែសីហា បានឲ្យដឹងថា “អ្នកអប់រំមណ្ឌលថែទាំកុមារម្នាក់ដែលមានទីតាំងនៅអគារ SBS ក្នុងទីក្រុងសេអ៊ូល បានធ្វើតេស្តវិជ្ជមាន COVID-19 ដូច្នេះយើងបានបិទអគារទាំងមូល ហើយនឹងដាក់អគារនេះឲ្យស្ថិតនៅដាច់ដោយឡែកក្នុងរយៈពេល ៤៨ ម៉ោង។

រាល់បុគ្គលិកទាំងអស់ ដែលបានទាក់ទងជាមួយអ្នកអប់រំមជ្ឈមណ្ឌលថែទាំកុមាររូបនោះ នឹងតម្រូវឱ្យអនុវត្តនីតិវិធីចតាឡីស័កដោយខ្លួនឯង ខណៈពេលរង់ចាំការធ្វើតេស្ត។ ជាលទ្ធផល SBS ក៏បានប្រកាសលុបចោលកម្មវិធី ‘The Show’ របស់ទូរទស្សន៍ SBS MTV ដែលគ្រោងនឹងចាក់ផ្សាយនៅថ្ងៃទី ២៥ ខែសីហា ខាងមុខនេះផងដែរ។

ទន្ទឹមនឹងនេះដែរ អគារមេ SBS ដែលត្រូវបានប្រើសម្រាប់ការថតវិទ្យុ កម្មវិធីទូរទស្សន៍ និងកម្មវិធីកម្សាន្តជាច្រើន ដែលមានទីតាំងស្ថិតនៅក្នុងតំបន់ Yangchun-gu Mokdong នៃទីក្រុងសេអ៊ូល នឹងបន្តដំណើរការតាមពេលវេលាដែលបានកំណត់ដដែល៕

ប្រភព ៖ www.allkpop.com

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ