សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

ប្រទេសនូវែលសេឡង់ ៖ មានការឆ្លងថ្មីនៃមេរោគ Covid-19 ចំនួន ០៥ករណី នៅថ្ងៃនេះ

នៅថ្ងៃទី២០ ខែសីហានេះ ប្រទេសនូវែលសេឡង់ បានរាយការណ៍ពីករណីឆ្លងថ្មីចំនួន ៥ ករណី ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ នេះបើប្រៀបធៀបនឹងការឆ្លង ៦ ករណី មួយថ្ងៃមុននេះ ខណៈដែលប្រទេសនេះកំពុងប្រយុទ្ធនឹងការផ្ទុះឡើងថ្មីនៅក្នុងទីក្រុងធំបំផុតរបស់ខ្លួនគឺ អូកឡែន ។

ការលេចចេញជាថ្មីនូវការឆ្លងកាលពីសប្តាហ៍មុននៅទីក្រុងអូកឡែនបានជំរុញឱ្យរដ្ឋាភិបាលចាត់វិធានការឡើងវិញនូវការរឹតបន្តឹងមួយចំនួនទៅលើប្រជាជនចំនួន ១,៧ លាននាក់ នៅក្នុងទីក្រុងនេះ។

រហូតមកដល់ពេលនេះ ប្រទេសនូវែលហ្សេឡង់បានរាយការណ៍ថាមានករណីតែជាង ១៣០០ ករណី ប៉ុណ្ណោះ ហើយមនុស្ស ២២ នាក់ បានស្លាប់ដោយសារវីរុសនេះ។ ករណីសកម្មចំនួន ១០១ ករណី កំពុងកើតឡើងនៅក្នុងប្រទេស៕

ប្រភព ៖ www.channelnewsasia.com

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ