សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

ព័ត៌មានអន្តរជាតិ ៖ ក្រុមហ៊ុនហ្វេសប៊ុកពង្រីកគោលការណ៍ប្រឆាំងនឹង “បុគ្គល និងអង្គការដែលអាចនឹងបង្កគ្រោះថ្នាក់តាមរយៈការផុសនៅលើបណ្តាញ”

ក្រុមហ៊ុនហ្វេសប៊ុកបាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយកាលពីថ្ងៃពុធនេះថា ខ្លួនបានចាត់វិធានការដើម្បីពង្រីកគោលនយោបាយទាក់ទងនឹងអង្គការ និងបុគ្គលដែលមានគ្រោះថ្នាក់ និងរឹតត្បិតព័ត៌មានជូនអ្នកប្រើប្រាស់ ដោយអ្នកទ្រឹស្តីឃុបឃិតដូចជា QAnon និងអ្នកដទៃទៀត ដែលបានបង្ហាញពីហានិភ័យ ចំពោះសុវត្ថិភាពសាធារណៈ។

គោលនយោបាយថ្មីនេះនឹងលុបទំព័រដែលពិភាក្សាអំពីអំពើហឹង្សា ដោយមិនមានការគាំទ្រជាពិសេសចំពោះការលុបបំបាត់អំពើហឹង្សា។ សម្រាប់ក្រុម ឬទំព័រដែលខកខានមិនបានឈានដល់កម្រិតនៃការដកចេញ ហ្វេសប៊ុកបាននិយាយថា ខ្លួននឹងដាក់កម្រិតលើអនុសាសន៍រារាំងទំព័រនានាពីការបង្ហាញនៅក្នុងការស្វែងរក កាត់បន្ថយចំណាត់ថ្នាក់នៅក្នុងអត្ថបទព័ត៌មាន និងលុបចោលនូវស្លាក (Hashtag) ដែលអាចឱ្យអ្នកប្រើប្រាស់រកឃើញ។

លើសពីនេះទៀតគឺថា ហ្វេសប៊ុកនឹងហាមឃាត់ក្រុមទាំងនេះមិនឱ្យបើកការផ្សាយពាណិជ្ជកម្មដើម្បីស្វែងរកការបរិច្ចាគនានា។

បើយោងតាមការប្រកាសនេះ ទំព័រ ក្រុម និងគណនី ដែលត្រូវបានរឹតត្បិត នឹងត្រូវបានត្រួតពិនិត្យយ៉ាងដិតដល់ ហើយនឹងត្រូវលុបចោល ប្រសិនបើមានការបំពានគោលការណ៍ដែលបានធ្វើបច្ចុប្បន្នភាពនេះ។

គួររំលឹកផងដែរថា កិច្ចខិតខំប្រឹងប្រែងនេះគឺផ្តោតលើអង្គការមួយចំនួន ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ដូចជា QAnon ដែលជាក្រុមស្រមោល ដែលត្រូវបានគេស្គាល់ច្បាស់ថា បានបង្ហាញរូបភាពប្រធានាធិបតីលោក ដូណាល់ ត្រាំ កំពុងប្រយុទ្ធប្រឆាំងនឹងជនប្រព្រឹត្តិរំលោភបំពានលើកុមារ នៅក្នុងគណបក្សប្រជាធិបតេយ្យ។ ក្រុមនេះបានពង្រីកវត្តមានរបស់ខ្លួននៅលើបណ្តាញសង្គមហ្វេសប៊ុក ដោយមានការបង្ហោះព័ត៌មានទាក់ទងនឹងការរីករាលដាលនៃវីរុស Covid-19 និងចលនា ជីវិតជនជាតិស្បែកខ្មៅ៕

ប្រភព ៖ sputniknews.com

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ