សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

ប្រទេស​អូស្ត្រាលី ៖ រដ្ឋ​វិច​តូ​រី​យ៉ា​រាយការណ៍​អំពី​ការកើនឡើង ចំនួន​តិចតួច​បំផុត​នៃ​ការឆ្លង​ថ្មី​នៃ​មេរោគ Covid-19 ក្នុង​រយៈពេល​មួយថ្ងៃ

រដ្ឋ​វិច​តូ​រី​យ៉ា ដែលមាន​ចំនួន​ប្រជាជន​ច្រើន​បំផុត​ទី ២ នៅ​អូស្ត្រាលី និង​ជា​ចំណុចក្តៅ​នៃ​ការឆ្លង​ថ្មី​នៃ​មេរោគ Covid-19 របស់​ប្រទេស កាលពី​ថ្ងៃ​ព្រហស្បតិ៍ (២០ សីហា) បាន​រាយការណ៍​ពី​ការកើនឡើង​នៃ​ការឆ្លង​ថ្មី​បន្តិចបន្តួច ដោយមាន ២៤០ករណី ក្នុង​រយៈពេល ២៤ ម៉ោង។

តួលេខ​នេះ​នឹង​ផ្តល់នូវ​សុទិដ្ឋិនិយម​ថា ការបិទ​រដ្ឋធានី​មែ​ល​ប៊​ន​ធ្វើ​ឲ្យ​មាន​ប្រសិទ្ធភាព​ចំពោះ​ការគ្រប់គ្រង​ការរីក​រាលដាល​នៃ Covid-19 ដែល​កំពុងតែ​គម្រាមកំហែង​ប្រទេស​អូស្ត្រាលី​ទាំងមូល។

គួរ​រំលឹក​ផងដែរ​ថា ការផ្ទុះ​ឡើង​នៃ​ការឆ្លង​នៅក្នុង​រដ្ឋ​វិច​តូ​រី​យ៉ា​កាល ពីរ​សប្តាហ៍​មុន បាន​បង្ខំ​ឱ្យ​អាជ្ញាធរ​ដាក់​បំរាម​គោចរ​នៅពេល​យប់​នៅ​ទីក្រុង​មែ​ល​ប៊​ន និង​បាន​បិទ​ផ្នែកធំៗជាច្រើន​នៃ​សេដ្ឋកិច្ច​របស់​រដ្ឋ។

សូមបញ្ជាក់​ផងដែរ​ថា ប្រទេស​អូស្ត្រាលី​ទើបតែ​បាន​កត់ត្រា​ការឆ្លង COVID-19 ចំនួន​ជាង ២៤.០០០ ករណី ខណៈដែល​ចំនួន​អ្នកស្លាប់​បាន​កើនឡើង​ដល់ ៤៦២ នាក់ បន្ទាប់ពី​មនុស្ស​ចំនួន ១២ នាក់ នៅក្នុង​រដ្ឋ​វិច​តូ​រី​យ៉ា បាន​ស្លាប់​ដោយសារ​វីរុស​នេះ៕

ប្រភព ៖ www.channelnewsasia.com

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ