សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

ប្រទេស​សិង្ហ​បុរី ៖ មនុស្ស​ចំនួន ២៩៣នាក់ ត្រូវបានធ្វើ​តេស្តរ​កមេ​រោគ Covid-19 បន្ទាប់ពី​បាន​ទៅ​ហាង KTV មួយកន្លែង នៅ HomeTeamNS Khatib ក្នុង​ថ្ងៃ​តែមួយ​ដែលមាន​ករណី​ឆ្លង​នៅ​ទីនោះ

ក្រសួងសុខាភិបាល​ប្រទេស​សិង្ហ​បុរី (MOH) បាន​និយាយ​នៅ​ថ្ងៃ​ពុធ (១៩ សីហា) ថា មនុស្ស​សរុប​ចំនួន ២៩៣នាក់ ត្រូវបានធ្វើ​តេស្តរ​កមេ​រោគ Covid-19  បន្ទាប់ពី​បាន​ទៅ​ហាង KTV មួយកន្លែង នៅ HomeTeamNS Khatib ក្នុង​ថ្ងៃ​តែមួយ​ដែលមាន​ករណី​ឆ្លង​ចំនួន ០៣ករណី នៅ​ទីនោះ។

ការធ្វើ​តេស្ត ដើម្បី​បង្ការ​ជាមុន​នេះ ត្រូវបាន​ធ្វើឡើង បន្ទាប់ពី​មនុស្ស​បីនាក់​ដែល​បានធ្វើ​តេស្ត​វិជ្ជមាន Covid-19 ត្រូវបាន​គេ​រកឃើញថា​បាន​ទៅ​ហាង KTV នោះ កាលពី​ថ្ងៃទី ១ និង​ទី ២ ខែសីហា កន្លងមកនេះ។

សរុបមក ក្រសួងសុខាភិបាល​បាន​ទាក់ទង​មនុស្ស​ចំនួន ៣២១នាក់ ដែល​បាន​ទៅ​ហាង​ខារ៉ាអូខេ​នៅ​ពីរ​ថ្ងៃនោះ និង​សម្រប​សម្រួលការ​ធ្វើតេស្ត Covid-19 សម្រាប់​ពួកគេ៕

ប្រភព ៖ www.channelnewsasia.com

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ