សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

ព័ត៌មានអន្តរជាតិ៖ ទីក្រុងហាណូយបានដាក់កំហិត ដោយតម្រូវឱ្យមានគម្លាតសុវត្ថិភាពនៅភោជនីយដ្ឋាន និងហាងកាហ្វេ

អាជ្ញាធរទីក្រុងហាណូយ បានបញ្ជាឲ្យបុគ្គលិកភោជនីយដ្ឋាន ហាងកាហ្វេ និងហាងស្រាទាំងអស់ត្រូវពាក់ម៉ាស់ ហើយអតិថិជនត្រូវអង្គុយចម្ងាយ ១ ម៉ែត្រ ពីគ្នា ចាប់ពីថ្ងៃព្រហស្បតិ៍នេះតទៅ។

យោងតាមប្រសាសន៍ អនុប្រធានទីក្រុងហាណូយ លោក ង៉ោ វ៉ាន់ឈីយ បានថ្លែងនៅក្នុងកិច្ចប្រជុំស្តីពីការការពារ Covid-19 កាលពីថ្ងៃចន្ទ បានឲ្យដឹងថា “ចាប់ពីថ្ងៃព្រហស្បតិ៍ ទី ២០ ខែសីហា នេះតទៅ កន្លែងអាហារ និងភេសជ្ជៈត្រូវរៀបចំកន្លែងអង្គុយយ៉ាងតិចមួយម៉ែត្រពីគ្នា។ បុគ្គលិកត្រូវពាក់ម៉ាស់ និងវាស់សីតុណ្ហភាពរបស់អតិថិជនជាប្រចាំ” ដោយបានបន្ថែមថាកន្លែងលក់ស្រាបៀរ គឺជាកន្លែងដែលមានមនុស្សច្រើន ដែលបង្កហានិភ័យនៃការឆ្លងខ្ពស់។

លោក ឈីយ បានបន្ថែមទៀតថា “អាចនឹងមានករណីឆ្លង នៅក្នុងទីក្រុងហាណូយច្រើនជាងការរកឃើញ ប៉ុន្តែហានិភ័យនៃការផ្ទុះរាលដាលមិនខ្ពស់ទេ។ វិធានការបង្ការ Covid-19 នៅតែអាចរក្សាការគ្រប់គ្រងបានដដែល”។

អនុប្រធានអចិន្ត្រៃយ៍ លោក ង្វៀន វ៉ាន់ស៊ូ បានស្នើឱ្យអាជ្ញាធរមូលដ្ឋាន ប្រមូលផ្តុំបុគ្គលិកបន្ថែមទៀត ដើម្បីត្រួតពិនិត្យភោជនីយដ្ឋាន និងកន្លែងលក់ស្រាបៀរ។ លោកបានមានប្រសាសន៍ថា អាជីវកម្មណាដែលរំលោភវិធានការ ត្រួតពិនិត្យការរាតត្បាតនេះ ប្រឈមនឹងការបិទទ្វារ និងបានណែនាំដល់អ្នករស់នៅទីក្រុងហាណូយកុំចេញទៅក្រៅ ប្រសិនបើវាពិតជាចាំបាច់ ហើយត្រូវពាក់របាំងមុខនៅទីសាធារណៈជានិច្ច។

អនុប្រធានមជ្ឈមណ្ឌល គ្រប់គ្រងជំងឺឆ្លងទីក្រុងហាណូយ (CDC) លោក ទ្រឿង ក្វាងវៀត បានមានប្រសាសន៍ថា ប្រជាជនមួយចំនួន មិនអើពើនឹងវិធានការបង្ការជំងឺរាតត្បាតនេះ។

ការត្រួតពិនិត្យដោយ CDC បានរកឃើញថា ការពាក់របាំងមុខ និងវិធានការកំចាត់មេរោគនៅក្នុងការិយាល័យ មិនត្រូវបានអនុវត្តយ៉ាងហ្មត់ចត់ទេ ហើយការិយាល័យខ្លះមិនបានរៀបចំផែនការឆ្លើយតបទេ ប្រសិនបើមានការឆ្លងមេរោគ ត្រូវបានរកឃើញនៅកន្លែងធ្វើការនោះ។

CDC ក៏បានស្នើឱ្យមានការធ្វើតេស្ត Covid-19 លើមនុស្សវ័យចំណាស់ដែលរស់នៅក្នុងមណ្ឌលថែទាំនិងអ្នកជំងឺដែលមានស្ថានភាពងាយ នឹងរងគ្រោះជាច្រើនដែលកំពុងត្រូវបានព្យាបាលនៅតាមមន្ទីរពេទ្យ។

គួររំលឹកផងដែរថា ចាប់តាំងពីថ្ងៃទី ២៥ ខែកក្កដា ទីក្រុងហាណូយបានកត់ត្រានូវករណីឆ្លងថ្មីនៃ Covid-19 ចំនួន ៣៣ករណី៕

ប្រភព ៖ vietnaminsider.vn

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ