សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

ប្រទេសថៃ៖ ទាហ៊ានការពារម្នាក់បានស្លាប់ និងម្នាក់ទៀតបានរងរបួសដោយសារការបំផ្ទុះគ្រាប់បែកនៅខេត្ត Pattani

សមាជិកម្នាក់នៃក្រុមអនុរក្សការពារ ដែលកំពុងផ្តល់ការការពារដល់គ្រូបង្រៀនក្នុងខេត្ត ត្រូវបានសម្លាប់ និងម្នាក់ទៀតបានរងរបួស ដោយសារការផ្ទុះគ្រាប់បែកមួយ នៅក្នុងស្រុកណុងឈីក កាលពីព្រឹកថ្ងៃព្រហស្បតិ៍នេះ។

មន្ត្រីប៉ូលិសប្រចាំការនៅណុងឈីកបាននិយាយថា គ្រាប់បែកបានផ្ទុះឡើងនៅប្រហែលម៉ោង ៨ និង ១០ នាទីព្រឹក នៅត្រង់ចំណុចផ្លូវចូលភូមិប៉ាលឡាងសុង ក្នុងស្រុកធូយ៉ង់។

គ្រាប់បែកត្រូវបានបំផ្ទុះ ខណៈពេលដែលក្រុមល្បាតអនុរក្សបានឆ្លងកាត់កន្លែងនោះ។ អនុរក្សស្ម័គ្រចិត្ត Emlukman Hayeesamae ត្រូវបានសម្លាប់។ សមាជិកក្រុមផ្សេងទៀតក៏បានរងរបួសផងដែរ។ គេមិនទាន់ដឹងច្បាស់ទេថាមានប៉ុន្មាននាក់ដែលរងរបួស។

គួរបញ្ជាក់ផងដែរថា ខេត្ត ប៉ាត់តានី នៅភាគខាងត្បូងប្រទេសថៃ បានក្លាយជាតំបន់ក្តៅគគុករវាងកងទ័ពរដ្ឋាភិបាល និងក្រុមបះបោរផ្តាច់ខ្លួនអ៊ីស្លាមជ្រុលនិយម។ អំពើហឹង្សា និងការជួញដូរថ្នាំញៀន បានកើតឡើងជាញឹកញាប់នៅតំបន់នេះ៕

ប្រភព៖ bangkokpost.com

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ