សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

ព័ត៌មានអន្តរជាតិ៖ ក្រុមហ៊ុនចិន ByteDance កំពុងពិភាក្សាជាមួយក្រុមហ៊ុន Reliance របស់ឥណ្ឌាសម្រាប់ការវិនិយោគនៅក្នុង TikTok

ក្រុមហ៊ុនទាំងពីរបានចាប់ផ្តើមការសន្ទនាគ្នាកាលពីចុងខែមុន ប៉ុន្តែមិនទាន់បានឈានដល់កិច្ចព្រមព្រៀងនៅឡើយទេ

ក្រុមហ៊ុន Reliance ByteDance និងTikTok មិនបានឆ្លើយតបភ្លាមៗចំពោះសំណើរបស់រ៉យទ័រសុំការអត្ថាធិប្បាយទេ។

គួររំលឹកផងដែរថា រដ្ឋាភិបាលឥណ្ឌាកាលពីខែមិថុនាបានហាមឃាត់កម្មវិធីចិនចំនួន ៥៩ រួមមាន TikTok និង WeChat ពីបទគំរាមកំហែងដល់អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ខ្លួន បន្ទាប់ពីភាពតានតឹងតាមព្រំដែនជាមួយប្រទេសចិន។

កាលពីសប្តាហ៍មុនផងដែរ លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានប្រកាសហាមប្រាមប្រតិបត្តិការអាមេរិកជាមួយម្ចាស់កម្មវិធីផ្ញើសារ WeChat និង TikTok ដែលមានមូលដ្ឋាននៅប្រទេសចិន ដោយជាបច្ច័យនាំឲ្យបង្កើនភាពតានតឹងរវាងប្រទេសទាំងពីរ។

ក្រុមហ៊ុន Microsoft Corp ក៏បានពិភាក្សា ដើម្បីទទួលបានប្រតិបត្តិការកម្មវិធីចែកចាយវីដេអូនេះផងដែរ។

ប្រភពដែលដឹងអំពីបញ្ហានេះក៏បានប្រាប់ រ៉យទ័រ កាលពីចុងសប្តាហ៍មុនថា ក្រុមហ៊ុនបណ្តាញសង្គម Twitter ក៏បានបង្ហាញចំណាប់អាររម្មណ៍របស់ខ្លួនផងដែរ ដើម្បីឈានទៅដល់កិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន TikTok៕

ប្រភព៖ www.channelnewsasia.com

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ