សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

ព័ត៌មានអន្តរជាតិ៖ រុស្ស៊ីហៅការព្រួយបារម្ភរបស់សហគមន៍អន្តរជាតិចំពោះវ៉ាក់សាំងរបស់ខ្លួនថា “គ្មានមូលដ្ឋានច្បាស់លាស់”

ប្រទេសរុស្ស៊ីបានច្រានចោលការព្រួយបារម្ភជាអន្តរជាតិចំពោះសុវត្ថិភាពនៃវ៉ាក់សាំង Covid-19 ដែលបានអភិវឌ្ឍក្នុងស្រុករបស់ខ្លួនថា “គ្មានមូលដ្ឋាន” ។

កាលពីថ្ងៃអង្គារ ប្រទេសរុស្ស៊ីបាននិយាយថា វ៉ាក់សាំងមួយត្រូវបានផ្តល់ការយល់ព្រមតាមច្បាប់ បន្ទាប់ពីការធ្វើតេស្ត រយៈពេលជិតពីរខែ ទៅលើមនុស្ស។ ប៉ុន្តែអ្នកជំនាញបានលើកឡើងពីការព្រួយបារម្ភអំពីល្បឿននៃការងារអភិវឌ្ឍវ៉ាក់ស៊ាំងរបស់ប្រទេសរុស្ស៊ី ហើយប្រទេសនានាបានបន្ថែមការសង្ស័យចំពោះប្រសិទ្ធភាពនៃវ៉ាក់ស៊ាំងនេះ។

អ្នកវិទ្យាសាស្ត្រនៅប្រទេសអាឡឺម៉ង់ បារាំង អេស្បាញ និងសហរដ្ឋអាមេរិក សុទ្ធតែជំរុញឱ្យមានការប្រុងប្រយ័ត្នចំពោះការប្រើប្រាស់។

រដ្ឋមន្រ្តីក្រសួងសុខាភិបាលរុស្ស៊ីលោក Mikhail Murashko បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Interfax កាលពីថ្ងៃពុធថា “វាហាក់ដូចជាមិត្តរួមការងារបរទេសរបស់យើងកំពុងដឹងពីគុណសម្បត្តិប្រកួតប្រជែងជាក់លាក់នៃវ៉ាក់ស៊ាំងរបស់យើង ហើយកំពុងព្យាយាមបញ្ចេញមតិអំពីរបកគំហើញថ្មី ដែលគ្មានមូលដ្ឋានច្បាស់លាស់” ។

លោកបានបន្ថែមថា វ៉ាក់សាំងនេះ និងមានក្នុងពេលឆាប់ៗនេះ។

លោក Murashko បាននិយាយថា “កញ្ចប់ថ្នាំវ៉ាក់សាំងដំបូង និងត្រូវបានទទួលក្នុងរយៈពេល ២ សប្តាហ៍ខាងមុខនេះ ជាពិសេសសំរាប់គ្រូពេទ្យរបស់យើង” ។

មន្ត្រីរុស្ស៊ីបាននិយាយថា ពួកគេគ្រោង និងចាប់ផ្តើមចាក់វ៉ាក់សាំងទ្រង់ទ្រាយធំនៅខែតុលា។

ប៉ុន្តែអង្គការសុខភាពពិភពលោក (WHO) បាននិយាយថា ខ្លួនកំពុងពិភាក្សាជាមួយអាជ្ញាធររុស្ស៊ីអំពីការធ្វើការពិនិត្យវ៉ាក់សាំងនេះ ដែលត្រូវបានគេដាក់ឈ្មោះថា Sputnik-V ។

វ៉ាក់ស៊ាំងថ្មីនេះមិនស្ថិតក្នុងបញ្ជីរបស់វ៉ាក់សាំងចំនួន ៦ របស់អង្គការសុខភាពពិភពលោក ដែលបានឈានដល់ដំណាក់កាលទី ៣ នៃការសាកល្បងគ្លីនិកដែលពាក់ព័ន្ធ និងការធ្វើតេស្តជាទូទៅលើមនុស្ស៕

ប្រភព៖ BBC.com

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ