សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

ព័ត៌មានអន្តរជាតិ៖ នៅព្រឹកថ្ងៃទី ១៣ ខែសីហានេះ ប្រទេសវៀតណាម បានរាយការណ៍ការឆ្លងថ្មីនៃវីរុស Covid-19 ចំនួន ៣ករណី បន្ថែមទៀត

ទីក្រុងហាណូយ៖ យោងតាមគណៈកម្មាធិការជាតិសម្រាប់ការការពារ និងត្រួតពិនិត្យ Covid-19 បានឲ្យដឹងថា ប្រទេសវៀតណាមបានរកឃើញការឆ្លងថ្មីចំនួន ០៣ករណី នៅព្រឹកថ្ងៃទី ១៣ សីហា នេះ ធ្វើឲ្យការឆ្លងសរុបក្នុងប្រទេសមានចំនួន ៨៨៣ករណី។

អ្នកជំងឺថ្មី ដែលមានអាយុចាប់ពី ៤០ ឆ្នាំដល់ ៨៣ឆ្នាំ រួមមានអ្នកដែលត្រឡប់មកពីប្រទេសអារ៉ាប់ប៊ីសាអូឌីត និងពីរនាក់ទៀតដែលពាក់ព័ន្ធនឹងមន្ទីរពេទ្យនៅដាណាំង។

តួលេខថ្មីនេះបានធ្វើឱ្យចំនួនករណីជាប់ទាក់ទងនឹងការផ្ទុះឡើងនៅដាណាំងកើនដល់ ៤២១ករណី។

គួរបញ្ជាក់ផងដែរថា ចាប់តាំងពីមានការផ្ទុះការឆ្លងនៅទីក្រុងដាណាំង ចំនួនអ្នកស្លាប់ដោយសារវីរុស Covid-19 នៅក្នុងប្រទេសវៀតណាមកើនឡើងដល់ ១៨នាក់ ហើយ៕

ប្រភព៖ vietreader.com

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ