សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

នូវែលសេឡង់៖ ទីក្រុងអូកឡែនបានរាយការណ៍ករណីឆ្លងថ្មីចំនួន ១៣ករណី

ករណីឆ្លងថ្មីចំនួន ១៣ករណី ត្រូវបានរាយការណ៍នៅទីក្រុង អូកឡែន ហើយឥឡូវនេះអ្នកជំងឺនឹងត្រូវដាក់ឲ្យ នៅដាច់ពីគេ។

គ្រប់ករណីទាំង ១៣ ត្រូវបានភ្ជាប់ទៅនឹងករណីទាំង ៤ ដែលពាក់ព័ន្ធនឹងការផ្ទុះថ្មីនៅភាគខាងត្បូងទីក្រុង អូកឡែន។ ករណីថ្មីរួមមានកុមារ ២ នាក់។ ម្នាក់ជាក្មេងស្រីអាយុចន្លោះពី ១-៤ ឆ្នាំ រីឯម្នាក់ទៀតជាក្មេងប្រុសអាយុចន្លោះពី ៥-៩ ឆ្នាំ។

សមាជិកក្រុមគ្រួសារនៃអ្នកដែលមានវិជ្ជមានវីរុសនេះ នឹងតម្រូវឲ្យដាក់ឲ្យនៅដាច់ដោយឡែកផងដែរ បើយោងតាមអគ្គនាយកសុខាភិបាល លោក Ashley Bloomfield។

មនុស្សម្នាក់ក្នុងចំណោមអ្នកដែលបានធ្វើតេស្តវិជ្ជមានបានទៅមើលកន្លែងមើលថែមនុស្សចាស់នៅក្នុងតំបន់ វ៉ៃកាតូ ដែលលោក Bloomfield បាននិយាយថា គាត់នឹងមិនបញ្ចេញឈ្មោះទេ ខណៈដែលសមាជិកគ្រួសារត្រូវបានជូនដំណឹង។

នៅកន្លែងមើលថែមនុស្សចាស់នេះ គឺគាត់មិនបានបង្ហាញរោគសញ្ញាទេ ប៉ុន្តែពួកគេបានវិវត្តរោគសញ្ញានៅថ្ងៃបន្ទាប់។

បុគ្គលិក និងអ្នករស់នៅកន្លែងមើលថែទាំមនុស្សចាស់ទាំងអស់នឹងត្រូវធ្វើតេស្តរកវីរុសនេះ៕

ប្រភព៖ www.nzherald.co.nz

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ