សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

ព័ត៌មានអន្តរជាតិ៖ ប្រទេសហ្វីលីពីនមានការកើនឡើងនៃករណីឆ្លងថ្មី Covid-19 ចំនួន ៦.៩៥៨ករណី ខ្ពស់បំផុតក្នុងមួយថ្ងៃ

ទីក្រុងម៉ានីល – នាយកដ្ឋានសុខាភិបាលហ្វីលីពីន (DOH) កាលពីថ្ងៃចន្ទ (ទី ១០ សីហា) បានរាយការណ៍ថា មានការកើនឡើងនៃករណីឆ្លងថ្មី Covid-19 ចំនួន ៦.៩៥៨ករណី។

ផ្អែកលើព្រឹត្តិប័ត្រ Covid-19 ចុងក្រោយបង្អស់របស់នាយកដ្ឋានសុខាភិបាល ករណីឆ្លងសរុបនៅក្នុងប្រទេសមានចំនួន ១៣៦.៦៣៨ករណី។

ក្នុងនោះ មនុស្ស ៦៦.២៨៦នាក់ ត្រូវបានដាក់ស្លាកថា “សកម្ម” ជាមួយ និង ៩១,៦ភាគរយ ដែលមានរោគសញ្ញាស្រាល ខណៈ ៧,២ភាគរយ ពុំមានចេញរោគសញ្ញា នេះបើយោងតាមនាយកដ្ឋានសុខាភិបាល ។

របាយការណ៍បានបន្ថែមទៀតថា ចំនួនដែលនៅសល់គឺស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។

ក្នុងពេលជាមួយគ្នានេះដែរ នាយកដ្ឋានសុខាភិបាលបាននិយាយថា អ្នកផ្ទុកមេរោគចំនួន ២៤នាក់បានស្លាប់  ធ្វើអោយចំនួនអ្នកស្លាប់នៅក្នុងប្រទេសហ្វីលីពីនកើនដល់ ២.២៩៤នាក់។

ការកើនឡើងខ្ពស់បំផុតក្នុងរយៈពេលតែមួយថ្ងៃចុងក្រោយត្រូវបានកត់ត្រាកាលពីថ្ងៃទី ៤ សីហា ចំនួន ៦.៣៥២ករណី ។

នាយកដ្ឋានសុខាភិបាលក៏បាននិយាយផងដែរថា ក្នុងចំណោមចំនួន ៦.៩៥៨ករណី ដែលត្រូវបានគេរាយការណ៍នៅថ្ងៃចន្ទ ទី១០ សីហា ២០២០ ចំនួន ៤.១៦៣ករណី គឺមកពីតំបន់រាជធានីជាតិ (NCR) ខណៈ ៤០០ករណី មកពីទីក្រុង Laguna, ៣៦៣ករណី មកពី Rizal, ១៣២ករណី មកពី Cavite និង ១៧៨ករណី មកពី Bulacan ។

តំបន់ និងទីក្រុងទាំងនោះ មានដូចជា NCR, Laguna, Rizal, Cavite និង Bulacan បច្ចុប្បន្នស្ថិតនៅក្រោមការដាក់ឱ្យនៅដាច់ឆ្ងាយពីសហគមន៍។

នាយកដ្ឋានសុខាភិបាលបានពន្យល់ថា យ៉ាងហោចណាស់មានករណីថ្មីចំនួន ៥.៧៨៩ករណី ត្រូវបានកត់ត្រា ចាប់ពីថ្ងៃទី ២៨ ខែកក្កដា ដល់ថ្ងៃទី ១០ ខែសីហា។ ៩៩៣ករណី ចាប់ពីថ្ងៃទី ១ ខែមិថុនា ដល់ថ្ងៃទី ២៧ ខែកក្កដា និង ១៧៦ករណី ចាប់ពីខែមីនា ដល់ ចុងខែឧសភា៕

ប្រភព៖ www.straitstimes.com

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ