សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

ព័ត៌មានអន្តរជាតិ៖ ប្រទេសវៀតណាមរាយការណ៍ករណីឆ្លងថ្មីចំនួន ៣១ករណី និងការស្លាប់ថ្មីចំនួន ០១នាក់

ទីក្រុងហាណូយ៖ ក្រសួងសុខាភិបាលរបស់ប្រទេសវៀតណាមនៅថ្ងៃអាទិត្យ (៩ សីហា) បានរាយការណ៍អំពីការឆ្លងថ្មីវីរុស Covid-19 ចំនួន ៣១ករណី និងការស្លាប់បន្ថែមទៀតចំនួន ០១នាក់ ដែលធ្វើឱ្យករណីឆ្លងសរុបក្នុងប្រទេសមានចំនួន ៨៤១នាក់ ដោយមានអ្នកស្លាប់ចំនួន ១១នាក់។

ក្រសួងសុខាភិបាលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ករណីថ្មីទាំងអស់ត្រូវបានផ្សារភ្ជាប់ទៅនឹងទីក្រុងដាណាំង ដែលជាចំនុចកណ្តាលនៃការផ្ទុះឡើងនៃជំងឺនេះ ដែលចាប់ផ្តើមកាលពីចុងខែមុន។

ចាប់តាំងពីវីរុសបានរាលដាលឡើងវិញនៅដាណាំង មានករណីឆ្លងចំនួន ៣៥៥ករណី ដោយមានមនុស្សស្លាប់ចំនួន ១១នាក់។ ចាប់តាំងពីពេលនោះមក ការឆ្លងមេរោគ Covid-19 ត្រូវបានគេរកឃើញនៅទីតាំងយ៉ាងតិច ១៥កន្លែងផ្សេងទៀតក្នុងប្រទេសវៀតណាម។

ការស្វែងរកអ្នកដែលធ្លាប់មានទំនាក់ទំនងនឹងអ្នកឆ្លង ការធ្វើតេស្ត និងការដាក់ឱ្យនៅដាច់ដោយឡែក បានជួយប្រទេសវៀតណាមបញ្ឈប់ការឆ្លងកាលពីពេលមុន ប៉ុន្តែឥឡូវ ប្រទេសវៀតណាមកំពុងដុតដៃដុតជើងដើម្បីគ្រប់គ្រងការឆ្លងថ្មីនៅដាណាំង។

កាលពីថ្ងៃសុក្រលោកនាយករដ្ឋមន្រ្តី ង្វៀន ស្វឹនភុក បានព្រមានថា ហានិភ័យនៃការរីករាលដាលនៃ Covid-19 នៅក្នុងប្រទេសវៀតណាមគឺ“ ខ្ពស់ណាស់” ។
លោកបានមានប្រសាសន៍ថា “ហានិភ័យនៃការឆ្លងក្នុងសហគមន៍គឺខ្ពស់ណាស់ ដែលទាមទារឱ្យមានការប្តេជ្ញាចិត្ត សាមគ្គីភាព និងទំនួលខុសត្រូវបន្ថែមទៀតពីប្រព័ន្ធនយោបាយ ដើម្បីចាត់វិធានការរឹងមាំជាងនេះក្នុងរយៈពេល ២សប្តាហ៍ ខាងមុខ” ។
ការរឹតត្បិតជាទូទៅត្រូវបានធ្វើឡើងនៅក្នុងទីក្រុងរមណីយដ្ឋានដ៏ពេញនិយមមួយនេះដែលមានចំនួនប្រជាជន ១,១លាននាក់ ហើយពហុកីឡដ្ឋានកីឡាមួយត្រូវបានប្តូរទៅជា មន្ទីរពេទ្យដែលមានគ្រែចំនួន ១០០០ ដែល ត្រូវបានប្រើប្រាស់ ប្រសិនបើមន្ទីរពេទ្យមិនអាចគ្រប់គ្រងករណីឆ្លងថ្មីដែលអាចកើតមាន៕

ប្រភព៖ www.channelnewsasia.com

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ