សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

ព័ត៌មានអន្តរជាតិ៖ ផ្ទុះការតវ៉ានៅថ្ងៃទី២ នៅក្នុងប្រទេសលីបង់ ចំពោះកំហឹងជុំវិញការផ្ទុះនៅទីក្រុងបេរូត

មេដឹកនាំអន្តរជាតិជាច្រើនរូប បានចូលរួមសន្និសីទម្ចាស់ជំនួយតាមរយៈប្រព័ន្ធអនឡាញ ដែលដឹកនាំដោយប្រទេសបារាំង និងអង្គការសហប្រជាជាតិ បន្ទាប់ពីការផ្ទុះដ៏សាហាវនៅឯកំពង់ផែក្នុងទីក្រុងបេរូត ដោយសន្យាថានឹងផ្តល់ជំនួយមនុស្សធម៌ជិត ៣០០លានដុល្លារ ដែលនឹងត្រូវប្រគល់ជូនប្រជាជនលីបង់ដោយផ្ទាល់។

ព្រឹត្តិការណ៍នេះបានកើតឡើង ចំពេលដែលក្រុមបាតុករមានការខឹងសម្បារបានធ្វើការតវ៉ាតាមដងផ្លូវនៃរដ្ឋធានីលីបង់អស់រយៈពេលពីរថ្ងៃជាប់គ្នាកាលពីថ្ងៃអាទិត្យ និងបានប៉ះទង្គិចជាមួយកងសន្តិសុខដែលបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកដើម្បីបំបែកពួកគេ។

លោក Manal Abdel Samad រដ្ឋមន្រ្តីក្រសួងព័ត៌មាននៃប្រទេសលីបង់ បានប្រកាសលាលែងពីតំណែងរបស់លោកស្រី ដោយនិយាយថារដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តី Hassan Diab បានខកខានមិនបានបំពេញតាមសេចក្តីប៉ងប្រាថ្នារបស់ប្រជាជន។ បន្តិចក្រោយមក រដ្ឋមន្ត្រីក្រសួងបរិស្ថានលោក Damianos Kattar ក៏បានលាលែងពីមុខតំណែងរបស់លោក។

គួរបញ្ជាក់ផងដែរថា យ៉ាងហោចណាស់មនុស្សចំនួន ១៥៨នាក់ ត្រូវបានសម្លាប់នៅក្នុងការផ្ទុះកាលពីថ្ងៃអង្គារ ហើយមនុស្សជាង ៦.០០០នាក់ ផ្សេងទៀតបានរងរបួស៕

ប្រភព៖ www.aljazeera.com

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ