សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

ព័ត៌មានអន្តរជាតិ៖ បច្ចុប្បន្នភាពស្ថានភាពវីរុស Covid-19 នៅសហរដ្ឋអាមេរិក

គិតត្រឹមម៉ោង ០៨:៣០ ព្រឹកថ្ងៃទី ០៧ សីហា ឆ្នាំ២០២០ យ៉ាងហោចណាស់មានអ្នកស្លាប់ដោយសារជំងឺ Covid-19 ថ្មីចំនួន ១.២៥៣នាក់ និងករណីឆ្លងថ្មីចំនួន ៥៣.៧២៦នាក់ ត្រូវបានរាយការណ៍នៅសហរដ្ឋអាមេរិក កាលពីថ្ងៃទី ៥ ខែសីហា។ ក្នុងសប្តាហ៍កន្លងទៅនេះ មានករណីឆ្លងជាមធ្យមចំនួន ៥៦.៩៧៩ករណី ក្នុងមួយថ្ងៃ ដែលនេះជាការថយចុះចំនួន ១៤ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលពីរសប្តាហ៍មុន។

បើយោងតាមទិន្នន័យរបស់កាសែតញូវយ៉កថែមស៍ មនុស្សជាង ៤.៨៧៩.២០០នាក់ នៅសហរដ្ឋអាមេរិកបានឆ្លងវីរុសនេះ ហើយយ៉ាងហោចណាស់មនុស្សចំនួន ១៥៩.៥០០នាក់ បានស្លាប់។

ចំនួនករណីថ្មីកំពុងតែកើនឡើងនៅទូទាំងសហរដ្ឋអាមេរិក រួមទាំងនៅក្នុងរដ្ឋជាច្រើន ដែលស្ថិតក្នុងចំណោមរដ្ឋដែលត្រូវបើកឡើងវិញ។ ដោយសារតែចំនួនមនុស្សជាច្រលើនបានចូលសម្រាកក្នុងមន្ទីរពេទ្យ និងភាគរយនៃការធ្វើតេស្តវិជ្ជមានក៏កំពុងតែកើនឡើងផងដែរនៅក្នុងកន្លែងជាច្រើននោះ ករណីកើនឡើងនេះមិនអាចត្រូវបានពន្យល់ដោយការធ្វើតេស្តដែលមានចំនួនកើនឡើងនោះទេ។

ទោះយ៉ាងណាក្តី ការស្លាប់ដោយសារវីរុស Covid-19 នៅតែស្ថិតនៅក្រោមកំរិតកំពូលនៅឡើយ។ កន្លែងខ្លះនៅតែបន្តអនុវត្តការរឹតត្បិត និងកន្លែងផ្សេងទៀតបន្តបើកដំណើរការសេដ្ឋកិច្ចឡើងវិញ៕

ប្រភព៖ www.nytimes.com

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ