សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

ព័ត៌មានអន្តរជាតិ៖ ក្រុមហ៊ុន Microsoft មានបំណងទិញអាជីវកម្មទូទាំងពិភពលោករបស់ក្រុមហ៊ុន TikTok

សារព័ត៌មាន The Financial Times បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះថា ក្រុមហ៊ុន Microsoft Corp (MSFT.O) កំពុងស្វែងរកកិច្ចព្រមព្រៀងដើម្បីទិញអាជីវកម្មរបស់ TikTok ទាំងអស់នៅទូទាំងពិភពលោក។

ប៉ុន្តែ ប្រភព ដែលដឹងពីកិច្ចពិភាក្សានេះ បានប្រាប់រ៉យទ័រថា ក្រុមហ៊ុន Microsoft មិនបានលើកឡើងពីលទ្ធភាពក្នុងការទិញ TikTok ទាំងអស់នៅក្នុងការចរចាររបស់ខ្លួនជាមួយក្រុមហ៊ុន ByteDance ទេ។

ក្រុមហ៊ុន Microsoft បាននិយាយថា ខ្លួនកំពុងស្វែងរកទិញទ្រព្យសម្បត្តិរបស់ក្រុមហ៊ុន TikTok នៅអាមេរិកខាងជើង ប្រទេសអូស្ត្រាលី និងនូវែលសេឡង់។ ក្រុមហ៊ុនមិនបានបង្ហើបពីចំនួនទឹកប្រាក់ដែលខ្លួនត្រូវបង់នោះទេ បើទោះបីជាមានប្រភពខ្លះបានប្រាប់រ៉យទ័រថា នាយកប្រតិបត្តិរបស់ ByteDance វាយតម្លៃក្រុមហ៊ុន TikTok ទាំងអស់ជាង ៥០ពាន់លានដុល្លារ។

ក្រុមហ៊ុន Microsoft បានបដិសេធមិនធ្វើអត្ថាធិប្បាយលើរបាយការណ៍នេះទេ។ ក្រុមហ៊ុន ByteDance ដែលជាក្រុមហ៊ុនមេ របស់ TikTok មិនបានឆ្លើយតបភ្លាមៗទៅនឹងការស្នើសុំរបស់រ៉យទ័រដើម្បីសុំការអត្ថាធិប្បាយនោះទេ។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន TikTok មានរហូតដល់ថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ២០២០ ដើម្បីបញ្ចប់ការលក់ប្រតិបត្តិការនៅសហរដ្ឋអាមេរិករបស់ខ្លួនទៅឱ្យក្រុមហ៊ុន Microsoft ឬប្រឈមនឹងការហាមឃាត់នៅសហរដ្ឋអាមេរិក៕

ប្រភព៖ Reuters.com

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ