សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

លោក វរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាល ខណ្ឌដង្កោ បានដឹកនាំមន្ត្រីនគរបាលក្រោមឱវាទ ចុះចែកអត្តសញ្ញាណប័ណ្ណ ជូនប្រជាពលរដ្ឋដល់ខ្នងផ្ទះ បានចំនួន៥០សន្លឹក

នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង៩:៣០នាទី លោក វរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ និងលោកវរសេនីយ៍ទោ សៅ យានរិទ្ធីវុធ អធិការរងទទួលការងារអត្តសញ្ញាណកម្ម បានដឹកនាំកម្លាំងផ្នែកអត្តសញ្ញាណកម្ម និងប៉ុស្តិ៍នគរបាល រដ្ឋបាលព្រៃវែង ចុះចែកអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋដល់ខ្នងផ្ទះ បានចំនួន៥០សន្លឹក ស្ថិតក្នុងសង្កាត់ព្រៃវែង ចំនួន ០៩ភូមិ ប្រជាពលរដ្ឋមកទទួលអត្តសញ្ញាណប័ណ្ណសរុប ៥០នាក់ ប្រុស២៧នាក់។

ក្នុងឱកាសនោះដែរ លោកអធិការក៏បាននាំយកនូវពាក្យផ្ដាំផ្ញើសួរសុខទុក្ខរបស់ឯកឧត្តម ឧត្ដមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការ នគរបាលរាជធានីភ្នំពេញ ដល់បងប្អូនប្រជាពលរដ្ឋដូចជា:

១. សូមបងប្អូនថែទាំអនាម័យជាប្រចាំ ដើម្បីបង្ការ ទប់ស្កាត់ការរីករាលដាល នៃជម្ងឺឆ្លងកូវីដ-១៩ ។

២. បានផ្សព្វផ្សាយពីអនុក្រឹត្យ លេខ ៣៩ អ នក្រ .បក ចុះថ្ងៃទី ១៧ ខែ មីនា ឆ្នាំ ២០២០ ស្តីពី ការកែសម្រួល អនុក្រឹត្យ លេខ ៤៤ អ ន ក្រ .បក ចុះ ថ្ងៃទី ២១ ខែ មីនា ឆ្នាំ ២០១៧ ស្តីពី ការពិន័យ អន្តរ ការណ៍ ចំពោះ ករណី ល្មើស ដែល បង្ក គ្រោះថ្នាក់ ចរាចរណ៍ ដល់បងប្អូនឲ្យបានយល់ដឹងបន្ថែមទៀត។

៣. សូមបងប្អូនទាំងអស់ត្រូវនៅអោយឆ្ងាយពីគ្រឿងញៀន ហើយត្រូវរាយការណ៍ និងសហការណ៍ជាមួយសមត្ថកិច្ច ប្រសិនបេីមានករណី ប្រេីប្រាស់ ជួញដូរ ចែកចាយគ្រឿងញៀន ល្បែង ស៊ីសង និងការប្រេីអំពេីហឹង្សាក្នុងគ្រួសារនៅមូលដ្ឋាន។

ជាចុងក្រោយលោកអធិការក៏បាន ចែកសារ៉ុងជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន១៥នាក់ ដោយ ក្នុង១នាក់ទទួលបានសារ៉ុង ០១ ផងដែរ។

 

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ