សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

ប្រទេស​វៀតណាម៖ ករណី​ឆ្លង​ថ្មី​នៃ​មេរោគ Covid-19 ចំនួន ០២ករណី ដែល​ទាក់ទង​នឹង​ការ​ផ្ទុះឡើង​នៅ​ដា​ណាង

តាម​របាយការណ៍​រប​ស់​គណៈកម្មាធិការ​ជាតិ​ដើម្បី​បង្ការ ​ទប់ស្កាត់ និង​ត្រួតពិនិត្យ​មេរោគ Covid-19 បានអោយដឹងថា​ប្រទេស​វៀតណាម​បាន​រកឃើញ​ករណី​ឆ្លង​ថ្មី​នៃ​មេរោគ Covid-19 ចំនួន ០២ករណី នៅ​ព្រឹក​ថ្ងៃទី ៥ ខែសីហា​នេះ ដែល​ទាក់ទង​នឹង​ការ​ផ្ទុះឡើង​នៅ​កណ្តាល​ទីក្រុង​ដា​ណាង។

គណៈកម្មាធិការ​បាន​និយាយថា អ្នកជំងឺ​ទាំងពីរ​រូបនេះ រស់នៅក្នុង​ខេត្ត​ក្វាង​ណា​ម ដែល​នៅជាប់​នឹង​ដា​ណាង។

ជាមួយនឹង​ការធ្វើ​បច្ចុប្បន្នភាព​ចុងក្រោយ​នេះ ចំនួន​ករណី​សរុប​នៅក្នុង​ប្រទេស​វៀតណាម​ឥឡូវនេះ​មាន ៦៧២ករណី រួមទាំង ៣០៨ករណី ជា​ករណី​នាំចូល និង ២២៤ករណី បាន​ផ្សារភ្ជាប់​ទៅនឹង​ការ​ផ្ទុះឡើង​នៅ​ដា​ណាំង​ចាប់ពី​ថ្ងៃទី ២៥ ខែកក្កដា​កន្លងទៅនេះ៕

ប្រភព៖ m.oananews.org

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ