រដ្ឋមន្ត្រីសុខាភិបាលលីបង់បានប្រាប់រ៉យទ័រថា យ៉ាងហោចណាស់មនុស្ស ៧៨នាក់ ត្រូវបានសម្លាប់នៅក្នុងការផ្ទុះដ៏ធំមួយ ដែលបានធ្វើឱ្យរញ្ជួយរដ្ឋធានីបេរូត ប្រទេសលីបង់ នៅល្ងាចថ្ងៃអង្គារនេះ។
នៅមិនទាន់មានរបាយការណ៍ច្បាស់លាស់អំពីមូលហេតុនៃការផ្ទុះនេះទេ ដែលហាក់ដូចជាស្ថិតនៅចំកណ្តាលកំពង់ផែទីក្រុង។ ជាបឋមឃ្លាំងស្តុកកាំជ្រួចដែលមានអគ្គិភ័យឆាបឆេះឡើង ត្រូវបានសន្មត់ថាជាប្រភពនៃការផ្ទុះនេះ។
យោងតាមនាយករដ្ឋមន្ត្រីលីបង់បានឲ្យដឹងថា សារធាតុនីត្រាតអាម៉ូញ៉ូម ដែលមានជាតិផ្ទុះប្រមាណជា ២.៧៥០តោន ត្រូវបានរក្សាទុកនៅក្នុងឃ្លាំងនោះ នៅក្នុងក្រុងបេរូតអស់រយៈពេល ៦ ឆ្នាំ មកហើយ៕
ប្រភព៖ cnn.com

