សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

ព័ត៌មានអន្តរជាតិ៖ ការផ្ទុះយ៉ាងខ្លាំងបានបំបែកបង្អួចនៅទូទាំងទីក្រុង បេរូត ប្រទេសលីបង់

ការផ្ទុះដ៏ធំមួយបានធ្វើឲ្យកក្រើកទីក្រុង បេរូដ នៃប្រទេសលីបង់ កាលពីថ្ងៃអង្គារ បណ្តាលឱ្យមនុស្សរងរបួស និងវាយកំទេចបង្អួចនៅក្នុងអគារនានានៅទូទាំងទីក្រុង។

ទីភ្នាក់ងារសារព័ត៌មានជាតិបានរាយការណ៍ថា ប្រភពនៃការផ្ទុះនេះគឺបណ្តាលមកពីអគ្គិភ័យដ៏ធំមួយនៅក្នុងឃ្លាំងដាក់កាំជ្រួច នៅក្បែរកំពង់ផែមួយកន្លែង ក្នុងទីក្រុងបេរូត។ សារព័ត៌មានក្នុងស្រុកបានរាយការណ៍ថា មានមនុស្សរបួសជាច្រើន។

អគារជាច្រើនត្រូវបានខូចខាតដោយសារការផ្ទុះនេះ រួមមានទីស្នាក់ការកណ្តាលរបស់អតីតនាយករដ្ឋមន្រ្តី Saad Hariri និងការិយាល័យរបស់ទូរទស្សន៍ CNN នៅក្នុងទីក្រុង។ ពពកពណ៌ក្រហមបានព័ទ្ធជុំវិញទីក្រុងបេរូត បន្ទាប់ពីមានការផ្ទុះនេះ ខណៈដែលក្រុមពន្លត់អគ្គិភ័យប្រញ៉ាប់ទៅកន្លែងកើតហេតុដើម្បីព្យាយាមពន្លត់ភ្លើងដែលកំពុងតែឆាបឆេះ។

យោងតាមសាក្សីបានអោយដឹងថា ផ្ទះដែលនៅចម្ងាយជាង ១០គីឡូម៉ែត្រ ត្រូវបានខូចខាត ហើយវីដេអូតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានបង្ហាញថារថយន្តត្រូវបានបំផ្លាញនិងក្រឡាប់៕

ប្រភព៖ cnn.com

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ