សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

ព័ត៌មានអន្តរជាតិ៖ ប្រទេសវៀតណាមកំពុងខ្វះខាតឧបករណ៍ធ្វើតេស្ត នៅពេលដែលករណីឆ្លងមេរោគ Covid-19 កើនឡើងយ៉ាងខ្លាំង

ប្រទេសវៀតណាមបានរាយការណ៍ពីការឆ្លងថ្មីនៃមេរោគ Covid-19 ចំនួន ២៨ករណី និងការស្លាប់ចំនួន ២នាក់ នៅថ្ងៃអង្គារនេះ (៤ សីហា) ដោយបានបង្កើនចំនួនករណីឆ្លងសរុបដល់ ៦៧០ករណី ដោយមានអ្នកស្លាប់ចំនួន ៨នាក់ ខណៈដែលរដ្ឋធានីហាណូយបាននិយាយថា ខ្លួនកំពុងខ្វះខាតឧបករណ៍ធ្វើតេស្ត ដើម្បីបង្ការការរីករាលដាល។

ការធ្វើតេស្តដោយកំណត់គោលដៅច្បាស់លាស់ និងការដាក់ឱ្យនៅដាច់ឆ្ងាយបានជួយប្រទេសវៀតណាមទប់ស្កាត់ការផ្ទុះឡើងកាលពីរលកមុន ប៉ុន្តែឥឡូវប្រទេសវៀតណាមកំពុងប្រយុទ្ធនឹងការឆ្លងថ្មី បន្ទាប់ពីមិនមានការឆ្លងអស់រយៈពេលជាង ៣ ខែ កន្លងមកនេះ។

ការផ្ទុះឡើងថ្មីនេះបានឆ្លងដល់មនុស្សជាង ២២០នាក់ ចាប់តាំងពីថ្ងៃទី ២៥ ខែកក្កដា ដែលភាគច្រើននៅដាណាំង ប៉ុន្តែបានរាលដាលដល់ទីក្រុង និងខេត្តយ៉ាងហោចណាស់ចំនួន ៨ ផ្សេងទៀត រួមមានទីក្រុងហាណូយ និងហូជីមិញ។ កន្លែងកំសាន្តត្រូវបានបិទ ហើយការប្រមូលផ្តុំផ្សេងៗត្រូវបានហាមឃាត់ដើម្បីការពារការឆ្លង។ ។

ក្រសួងសុខាភិបាលបាននិយាយថា ភាគច្រើននៃករណីឆ្លងថ្មីនៅថ្ងៃអង្គារនេះគឺទាក់ទងទៅនឹងខេត្តដាណាំង ដោយបន្ថែមថាមានមនុស្សជាង ១៣៣.០០០នាក់ កំពុងស្ថិតក្នុងការដាក់ឲ្យដាច់ឆ្ងាយពីគ្នា និងប្រហែល ៨០ភាគរយ នៃអ្នកទាំងនោះស្នាក់នៅក្នុងផ្ទះ។

ក្រសួងសុខាភិបាលបាននិយាយបន្ថែមទៀតថា មនុស្សជាង ៨៨,០០០នាក់ បានវិលត្រឡប់ទៅហាណូយ ពីទីក្រុងដាណាង ចាប់តាំងពីថ្ងៃទី ៨ ខែកក្កដា មក ប៉ុន្តែមានតែមនុស្ស ៧០,៦៨៩នាក់ ប៉ុណ្ណោះដែលត្រូវបានធ្វើតេស្ត។ ក្នុងចំណោមអ្នកដែលបានធ្វើតេស្ត មានតែពីរនាក់ប៉ុណ្ណោះដែលវិជ្ជមាន៕

ប្រភព៖ channelnewsasia.com

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ