សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

ព័ត៌មានអន្តរជាតិ៖ នាយករដ្ឋមន្រ្តីប្រទេសវៀតណាមនិយាយថា ដើមខែសីហាគឺជា “ ពេលវេលាសម្រេចចិត្តដ៏សំខាន់” ដើម្បីបញ្ចៀសការរីករាលដាលទ្រង់ទ្រាយធំ Covid-19

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បាននិយាយនៅថ្ងៃច័ន្ទទី ៣ ខែសីហាថា ដើមខែសីហានេះគឺជារយៈពេលដ៏ចាំបាច់មួយ សម្រាប់ការការពារការរីករាលដាលនៃមេរោគឆ្លងដ៏ធំមួយនេះ បន្ទាប់ពីការផ្ទុះឡើងវិញនៃវីរុស បន្ទាប់ពីមានសភាពស្ងប់ស្ងាត់ជាង ៣ខែ មក។

លោក Phuc បាននិយាយថា រលកនៃការឆ្លងចរន្តថ្មីនេះអាចនឹងជះឥទ្ធិពលខ្លាំងជាងបញ្ហាមុន ហើយបានបញ្ជាឱ្យមន្ត្រីពាក់ព័ន្ធទាំងអស់ទប់ស្កាត់ការរាលដាល និងរក្សាខ្សែសង្វាក់ផ្គត់ផ្គង់។

គិតត្រឹមថ្ងៃនេះ ប្រទេសវៀតណាម ដែលមានចំនួនប្រជាជនសរុប ៩៦លាននាក់ បានបញ្ជាក់ថា មានការឆ្លងយ៉ាងហោចណាស់ ៦២២ករណី ដោយមានអ្នកស្លាប់ ៦នាក់។

អាជ្ញាធរបានរាយការណ៍ពីករណីឆ្លងថ្មីមួយនៅក្នុងទីក្រុងដាណាំង ដែលមានករណីឆ្លងដំបូងគេបង្អស់របស់ប្រទេសវៀតណាមក្នុងរយៈពេល ១០០ថ្ងៃ ដែលត្រូវបានរកឃើញនៅថ្ងៃទី ២៤ ខែកក្កដា៕

ប្រភព៖ channelnewsasia.com

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ