សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

ព័ត៌មាន​អន្តរជាតិ៖ ប្រទេស​ថៃ​បាន​រាយការណ៍​ករណី​ឆ្លង​ថ្មី​នៃ​មេរោគ Covid-19 ចំនួន ៥ករណី ក្នុង​មួយថ្ងៃ

កាលពី​ម្សិលមិញ ប្រទេស​ថៃ​បាន​រាយការណ៍​ថា​មាន​ករណី​ឆ្លង​ថ្មី​ចំនួន ៥ករណី ដែលជា​ករណី​នាំចូល ធ្វើឱ្យមាន​ចំនួន​ករណី​សរុប​ដល់​ទៅ ៣.៣១៧នាក់។ ចំនួន​អ្នកស្លាប់​នៅតែ ៥៨នាក់ ដដែល។

អ្នក​វិជ្ជមាន​ទាំង ៥នាក់​ទើបតែ​ត្រឡប់មក​ប្រទេស​ថៃ​វិញ ពី​ប្រទេស​រុស្ស៊ី ឥណ្ឌូនេស៊ី បា​រ៉ែ​ន អាល្លឺម៉ង់ និង​ជប៉ុន។

និស្សិត​ប្រុស​អាយុ ២១ឆ្នាំ ម្នាក់​ត្រូវបាន​គេ​ធ្វើតេស្ត​វិជ្ជមាន កាលពី​ថ្ងៃ​សុក្រ បន្ទាប់ពី​វិលត្រឡប់​មកពី​ប្រទេស​រុស្ស៊ី​វិញ នៅ​ថ្ងៃទី ២០ ខែកក្កដា នេះ​បើ​យោងតាម​ព័ត៌មាន​ដែល​ត្រូវបាន​បង្ហោះ​នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​មជ្ឈមណ្ឌល​សម្រាប់​រដ្ឋបាល​ស្ថានភាព Covid-19 (CCSA) ។ គាត់​ត្រូវបាន​គេ​ដាក់ឱ្យ​ដាច់ដោយឡែក​នៅ​ទីក្រុង​បាងកក។

បុរស​ជនជាតិ​ថៃ​អាយុ ២៥ឆ្នាំ ម្នាក់​ត្រូវបាន​គេ​ដាក់​ឱ្យនៅ​ដាច់ដោយឡែក នៅ​ខេត្ត ឈុន​បូរី បន្ទាប់ពី​ត្រលប់​មកពី​ប្រទេស​ឥណ្ឌូនេស៊ី។ ការធ្វើ​តេស្ត​លើក​ទី ២ កាលពី​ថ្ងៃ​សុក្រ​បាន​បង្ហាញថា​គាត់​បាន​ឆ្លង​វីរុស​នេះ។

ស្ត្រី​ម្នាក់​អាយុ ៣១ឆ្នាំ បាន​វិល​ត្រឡប់មក​ប្រទេស​ថៃ ពី​ប្រទេស​បា​រ៉ែ​ន​វិញ នៅ​ថ្ងៃទី ១៩ ខែកក្កដា។

បុរស​អាយុ ៣៧ឆ្នាំ ម្នាក់ នៅ​ដាច់ដោយឡែក នៅ ឈុន​បូរី ត្រូវបាន​គេ​ធ្វើតេស្ត​វិជ្ជមាន កាលពី​ថ្ងៃ​សុក្រ បន្ទាប់ពី​បាន​ត្រឡប់មក​ប្រទេស​ថៃ ពី​ប្រទេស​អាល្លឺម៉ង់​កាលពី​ថ្ងៃ​ចន្ទ។

ករណី​មួយទៀត គឺ​ស្ត្រី​អាយុ ៤៧ឆ្នាំ ដែល​បាន​មកដល់​ប្រទេស​ជប៉ុន​កាលពី​ថ្ងៃ​ពុធ៕

ប្រភព៖ bangkokpost.com

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ