សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

ព័ត៌មានអន្តរជាតិ៖ ប្រទេសវៀតណាមបាននិយាយថា ប្រភពនៃការផ្ទុះឡើងនៃមេរោគ Covid-19 នៅដាណាំងមានការលំបាកណាស់ក្នុងការតាមដាន នៅពេលដែលមានករណីឆ្លងថ្មីជាបន្តបន្ទាប់

អាជ្ញាធរវៀតណាមបាននិយាយកាលពីថ្ងៃអាទិត្យ (២ សីហា) ថា ពួកគេមានការលំបាកក្នុងការតាមដានពីប្រភពដើមនៃការផ្ទុះឡើងនៃវីរុស Covid-19 នៅកណ្តាលទីក្រុងដាណាំង និងបានឆ្លងដល់មនុស្សប្រហែល ២០០នាក់ នៅក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។

សេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលបាននិយាយថា ទីក្រុងដាណាំងមានប្រភពវីរុសជាច្រើន និងនៅតែមានការឆ្លងនៅក្នុងសហគមន៍ ដែលជាតំបន់ទេសចរណ៍ដ៏ពេញនិយមមួយ ដែលមានចំនួនប្រជាជន ១,១លាននាក់។

ក្រសួងសុខាភិបាលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា មានការឆ្លងថ្មីចំនួន ៣៤ករណី កាលពីថ្ងៃអាទិត្យ ដែលធ្វើឱ្យចំនួនអ្នកឆ្លងសរុបកើនដល់ ៦២០នាក់។ ចំនួនអ្នកស្លាប់ ២នាក់ ធ្វើឲ្យមានការកើនសរុបចំនួន ៥នាក់។

លោក ង្វៀន ថាញ់ឡុង រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានមានប្រសាសន៍ថា ប្រភេទមេរោគ ដែលត្រូវបានរកឃើញនៅក្នុងការផ្ទុះថ្មីនេះ គឺឆ្លងលឿន។

រដ្ឋាភិបាលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា អាជ្ញាធរបានចាត់វិធានការ ដែលមិនធ្លាប់មានពីមុនមក ដើម្បីប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៅដាណាំង ដែលរួមទាំងការប្រមូលនិស្សិតយោធាជាច្រើនរយនាក់ ដើម្បីជួយក្នុងការតាមរកអ្នកដែលបានប៉ះពាល់នឹងអ្នកជំងឺ និងការប្រមូលសំណាកធ្វើតេស្ត។

អាជ្ញាធរបាននិយាយកាលពីថ្ងៃសៅរ៍ថា ពួកគេមានគម្រោងធ្វើតេស្តប្រជាជន ដាណាំង ចំនួន ១,១លាននាក់ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាល ។

ក្រសួងសុខាភិបាលបាននិយាយថា មានអ្នកទេសចររហូតដល់ទៅ ៨០០.០០០នាក់ បានទៅកាន់ទីក្រុងដាណាំង និងបានចាកចេញទៅតំបន់ផ្សេងទៀតនៃប្រទេស ចាប់តាំងពីថ្ងៃទី ១ ខែកក្កដា និងបន្ថែមថាមានមនុស្សជាង ៤១.០០០នាក់ បានទៅមន្ទីរពេទ្យចំនួន ៣ នៅក្នុងទីក្រុង ចាប់តាំងពីពេលនោះមក។

ប្រភព៖ channelnewsasia.com

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ