សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

ព័ត៌មាន​អន្តរជាតិ៖ ទឹកជំនន់ភ្លាមៗ បានសម្លាប់​មនុស្ស ១៦នាក់ នៅ​ខេត្ត​ណាន់​ហ្កា​ហា (Nangarhar) ភាគ​ខាងកើត​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន

យោងតាម​អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​លោក Attaullah Khogiani បាន​និយាយ​កាលពី​ថ្ងៃ​សៅរ៍​ថា យ៉ាងហោចណាស់​មនុស្ស ១៦នាក់ ដែល​ភាគច្រើន​គឺជា​កុមារ បាន​ស្លាប់ ខណៈពេលដែល​ទឹកជំនន់​បាន​បោកបក់​ផ្ទះ​ជាច្រើន​ខ្នង​នៅក្នុង​ស្រុក Kozkunar នៃ​ខេត្ត Nangarhar ភាគ​ខាងកើត​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​កាលពី​យប់​ថ្ងៃ​សុក្រ ។

បើតាម​សម្តី​មន្ត្រី​ម្នាក់​បាន​ឲ្យ​ដឹងថា ភ្លៀង​ធ្លាក់​ខ្លាំង និង​ទឹកជំនន់ភ្លាមៗបាន​បោកបក់​ផ្ទះ​ជាច្រើន​ខ្នង​នៅក្នុង​ភូមិ​កាឡា​តាក នៃ​ស្រុក​កូ​ហ្សុ​ន​រ៉ា ដោយបាន​សម្លាប់​មនុស្ស ១៦នាក់ ដែល​ក្នុងនោះ​មាន​ស្ត្រី​ម្នាក់​និង​កុមារ ១២នាក់។ មន្ត្រី​ដដែល​បាន​និយាយថា ក្មេង ៤នាក់ ផ្សេងទៀត​បាន​បាត់​ខ្លួន​ដោយសារ​ទឹកជំនន់ ។

លោក Khogiani បាន​និយាយថា ប្រតិបត្តិការ​ជួយសង្គ្រោះ​កំពុងដំណើរការ​ដើម្បី​ស្វែងរក​អ្នក​ដែល​បាត់​ខ្លួន និង​ផ្តល់ជំនួយ​មនុស្សធម៌​ដល់​ក្រុមគ្រួសារ​ដែល​រងគ្រោះ ៕

ប្រភព៖ www.china.org.cn

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ