យោងតាមទូរទស្សន៍ NHK ដែលបានដកស្រង់សម្តីមន្ត្រីក្រុងតូក្យូបានឱ្យដឹងថា ចំនួនករណីឆ្លងមេរោគ Covid-19 ថ្មីដែលត្រូវបានបញ្ជាក់នៅទីក្រុងតូក្យូមានចំនួន ៤៧២ករណី កាលពីថ្ងៃសៅរ៍នេះ (ថ្ងៃទី ១ សីហា) ដែលជាកំណត់ត្រាថ្មី។
វាគឺជាថ្ងៃទីពីរជាប់ៗគ្នាហើយ ដែលចំនួនឆ្លងក្នុងរដ្ឋធានីបានកើនឡើងជាង ៤០០នាក់។
ទោះបីជាអភិបាលក្រុងតូក្យូលោក Yuriko Koike បាននិយាយថា ទីក្រុងនេះអាចប្រកាសពីភាពអាសន្នរបស់ខ្លួនក៏ដោយ ក៏រដ្ឋាភិបាលកណ្តាលបាននិយាយថា ការប្រកាសអាសន្ននេះគឺមិនចាំបាច់ធ្វើវាជាលក្ខណៈជាតិទេ បើទោះបីជាមានការកើនឡើងគួរឱ្យកត់សំគាល់នៅក្នុងទីក្រុងមួយចំនួននៅទូទាំងប្រទេសក៏ដោយ៕
ប្រភព៖ www.channelnewsasia.com
