វៀតណាម៖ ក្រសួងសុខាភិបាលបានបញ្ជាក់នៅព្រឹកថ្ងៃសៅរ៍នេះថា ប្រទេសវៀតណាមបានកត់ត្រានូវការស្លាប់ថ្មីដែលបណ្តាលមកពីមេរោគCovid-19 បន្ទាប់ពីស្ត្រីម្នាក់ដែលបានធ្វើតេស្តិ៍វិជ្ជមានបានស្លាប់នៅដាណាំង ដែលជាទីកន្លែងដែលមេរោគនេះបានលេចចេញជាថ្មីនៅក្នុងប្រទេសកាលពីសប្តាហ៍មុន។
យោងតាមសារព័ត៌មានក្នុងតំបន់បានរាយការណ៍ថា មូលហេតុនៃការស្លាប់ត្រូវបានគេកំណត់ថា មានពាក់ព័ន្ធទៅនឹងប្រព័ន្ធដង្ហើមលែងដំណើរការ និងមិនមានប្រតិកម្មចំពោះការព្យាបាល។
ស្ត្រីម្នាក់នេះគឺជាមនុស្សទី៣ ហើយដែលបានស្លាប់ដោយស្ថានភាពពាក់ព័ន្ធ និងមេរោគCovid-19។ កាលពីព្រឹកថ្ងៃសុក្រ បុរសអាយុ ៧០ឆ្នាំ ដែលត្រូវបានគេស្គាល់ថាជាអ្នកជំងឺលេខ៤២៨ បានគាំងបេះដូងស្លាប់ អំឡុងពេលព្យាបាលមេរោគ Covid-19 និងបុរសអាយុ ៦១ឆ្នាំ ដែលត្រូវបានគេស្គាល់ថាជាអ្នកជំងឺលេខ៤៣៧ មានបញ្ហាសុខភាពមួយចំនួនរួមមានការខ្សោយតំរងនោមរ៉ាំរ៉ៃ លើសឈាម ជំងឺទឹកនោមផ្អែម បញ្ហាបេះដូង និងជំងឺរលាកសន្លាក់ហ្គោដ៕
ប្រភព៖ vietnaminsider.vn