សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

ព័ត៌មានអន្តរជាតិ៖ ប្រទេសថៃនឹងបណ្តុះបណ្តាល មន្ត្រីប៉ូលិសឲ្យកាន់តែប្រសើរឡើង ដើម្បីដោះស្រាយបញ្ហាការជួញដូរមនុស្សទូទាំងប្រទេស

មន្ត្រីប៉ូលីសជាន់ខ្ពស់ប្រឆាំងការជួញដូរមនុស្សរបស់ប្រទេសថៃបានប្តេជ្ញាជំរុញការបណ្តុះបណ្តាលដល់ប៉ូលីសនៅទូទាំងប្រទេស ដើម្បីឆ្លើយតបឱ្យបានកាន់តែប្រសើរឡើងចំពោះបញ្ហានៃការកើនឡើងនៃចំនួននៃការកេងប្រវ័ញ្ចផ្លូវភេទ និងការបង្ខំឱ្យធ្វើពលកម្មនៅខាងក្រៅទីក្រុងបាងកក។

លោកឧត្តមសេនីយ៍ឯក Jaruvat Vaisaya ប្រធានមន្ទីរប្រឆាំងការជួញដូរមនុស្ស ក្រោមការគ្រប់គ្រងរបស់កងរាជអាវុធហត្ថថៃ បាននិយាយថា ប្រទេសថៃមានកង្វះខាតមន្រ្តីប៉ូលិសដែលមានជំនាញក្នុងការស៊ើបអង្កេតករណីជួញដូរមនុស្ស ជាពិសេសនៅបណ្តាខេត្តនានា។

លោក Jaruvat បានប្រាប់នៅក្នុងបទសម្ភាសន៍ មុនថ្ងៃទិវាពិភពលោកប្រឆាំងការជួញដូរមនុស្សនៅថ្ងៃទី ៣០ ខែកក្កដាថា “យើងបានរកឃើញការកើនឡើងនូវករណីនៅតាមខេត្ត ដែលយើងមិនអាចបញ្ជូនបុគ្គលិករបស់យើង (ពីទីក្រុងបាងកក) បានទាន់ពេលវេលា” ។

យោងតាមស្ថិតិរបស់រដ្ឋាភិបាល ប្រហែល ៣ ភាគ ៤ នៃករណីជួញដូរសរុបចំនួន ២៨៣ ករណីនៅទូទាំងប្រទេសកាលពីឆ្នាំមុនត្រូវបានស៊ើបអង្កេតនៅខាងក្រៅទីក្រុងបាងកក ពោលគឺមានការកើនឡើងពី ២ ភាគ ៣ នៃ ៣០១ករណី ក្នុងឆ្នាំ២០១៨។

លោក Jaruvat បាននិយាយថាមន្រ្តីប៉ូលិស និងមន្រ្តីរាជការស៊ីវិលចំនួន ១៥០នាក់ មកពីទូទាំងប្រទេសបានចាប់ផ្តើមបើកវគ្គបណ្តុះបណ្តាលមួយ ដើម្បីជួយពួកគេក្នុងការកំណត់អត្តសញ្ញាណ និងដោះស្រាយជាមួយជនរងគ្រោះដោយការជួញដូរ។

គួររបញ្ជាក់ផងដែរថា ជាសរុប ប្រទេសថៃមានមន្ត្រីជំនាញប្រឆាំងការជួញដូរមនុស្សចំនួន ១៦៤០នាក់ នៅទូទាំងប្រទេស ដែលក្នុងនោះជាង ១០០នាក់ មានមូលដ្ឋាននៅទីក្រុងបាងកក៕

ប្រភព៖ www.channelnewsasia.com

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ