សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

ព័ត៌មានអន្តរជាតិ៖ ប្រទេសបង់ក្លាដែសប្រឈមនឹងការលំបាកដោយសារតែបញ្ហាមេរោគរាតត្បាត Covid-19 ការបាត់បង់ការងារ និងទឹកជំនន់

ប្រទេសបង់ក្លាដែស ដែលស្ថិតនៅលើស្ថានដីទំនាប និងមានដង់ស៊ីតេប្រជាជនខ្ពស់ តែងតែរងគ្រោះដោយសារទឹកជំនន់ជាប្រចាំ ប៉ុន្តែអ្នកជំនាញបារម្ភថា ផលប៉ះពាល់នៅឆ្នាំនេះអាចនឹងអាក្រក់បំផុត ដោយសារតែបញ្ហាបាត់បង់ការងារ ដែលបណ្តាលមកពីមេរោគ Covid-19 និងទឹកជំនន់ដែលបានអូសបន្លាយខុសពីធម្មតា។

កម្មកររាប់ពាន់នាក់ត្រូវបានបណ្តេញចេញពីការងារក្នុងវិស័យកាត់ដេររបស់ប្រទេស ដែលវិស័យកាត់ដេរនេះទទួលខុសត្រូវនៃការនាំចេញរបស់ប្រទេសប្រហែល៨០ភាគរយ ខណៈដែលយីហោអ៊ឺរ៉ុបបានលុបចោលការបញ្ជាទិញសម្លៀកបំពាក់ដែលមានតម្លៃរាប់លានដុល្លារ នៅពេលដែលហាងរបស់ពួកគេត្រូវបានបិទដោយសារបញ្ហា Covid-19។

ប្រទេសបង់ក្លាដែស ដែលជាអ្នកនាំចេញកម្លាំងពលកម្មធំបំផុតមួយនៅលើពិភពលោក និងពឹងផ្អែកយ៉ាងខ្លាំងទៅលើការផ្ទេរប្រាក់ ក៏បានទទួលត្រឡប់មកវិញនូវពលរដ្ឋរាប់ពាន់នាក់របស់ខ្លួនពីក្រៅប្រទេសផងដែរ ដោយសារការបាត់បង់ការងារដោយសារបញ្ហា Covid-19។

រដ្ឋាភិបាល និងអ្នកជំនាញផ្សេងទៀតបាននិយាយថា ទឹកជំនន់បានធ្វើឱ្យបញ្ហាកាន់តែធ្ងន់ធ្ងរឡើង៕

ប្រភព៖ channelnewsasia.com

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ