សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

ព័ត៌មានអន្តរជាតិ៖ មនុស្សប្រមាណ ៨០,០០០នាក់ នឹងត្រូវជម្លៀសចេញពីទីក្រុងដាណាង ប្រទេសវៀតណាម បន្ទាប់ពីផ្ទុះករណីឆ្លង COVID-19

(ហាណូយ)៖ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០នេះ រដ្ឋាភិបាលវៀតណាមបានប្រកាសជម្លៀស​ពលរដ្ឋ​ខ្លួន​ចំនួន៨០.០០០នាក់ ចេញពីទីក្រុងដាណាង (Da Nang) ភាគកណ្ដាលប្រទេស ក្រោយ​រក​ឃើញ​ករណី​ឆ្លង COVID-19 ចំនួន ០៣នាក់បន្ថែមទៀតលើ​ពលរដ្ឋ​​​ក្នុងតំបន់។

តាមសេចក្ដីថ្លែងការណ៏ របស់រដ្ឋាភិបាលទីក្រុងហាណូយ ការធ្វើការជម្លៀសចេញនេះ នឹងចំណាយពេលយ៉ាងតិច ចំនួន៤ថ្ងៃ ដោយមានការសហការជាមួយក្រុមហ៊ុនអាកាសចរណ៏ក្នុងស្រុក ដើម្បើធ្វើប្រតិបត្តិការហោះហើរប្រមាណ ១០០ជើងជារៀងរាល់ថ្ងៃពីក្រុងដាណាង ទៅក្រុងចំនួន ១១នៃប្រទេសវៀតណាម។

គិត​មក​ត្រឹម​ពេល​នេះ ប្រទេសវៀតណាមមានករណីឆ្លង COVID-19 សរុបកើនដល់ ៤២០ករណី ក្នុងនោះ ៣៦៥នាក់ជាសះស្បើយ ដោយ​គ្មាន​ករណី​ស្លាប់​ឡើយ ៕

ប្រភព៖ Dailymail

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ