សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

ព័ត៌មានអន្តរជាតិ៖ គណៈកម្មាធិការស្តីពីការបន្ធូរបន្ថយការរឹតត្បិតរស្នើពន្យាពេលក្នុងការបើកប្រទេស

ប្រទេសថៃ៖ នៅថ្ងៃពុធនេះ គណៈកម្មាធិការស្តីពីការបន្ធូរបន្ថយការរឹតត្បិតរស្នើពន្យាពេលក្នុងការបើកប្រទេសមួយខែបន្ថែមទៀត រហូតដល់ចុងខែសីហា ដោយហេតុផលពីភាពមិនច្បាស់លាស់នៃមេរោគCovid-19។

អគ្គលេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិលោកឧត្តមសេនីយ៍ Somsak Rungsita ដែលជាប្រធានគណៈកម្មាធិការនេះ នឹងផ្តល់អនុសាសន៍ដល់មជ្ឈមណ្ឌលស្ថានភាពរដ្ឋបាល Covid-19 នៅក្នុងកិច្ចប្រជុំរបស់ខ្លួននៅថ្ងៃពុធនេះ។

អាជ្ញាធរត្រូវតាមដានស្ថានការណ៍យ៉ាងដិតដល់ បន្ទាប់ពីដំណើរទស្សនកិច្ចរបស់ទាហានអេហ្ស៊ីបម្នាក់ ដែលឆ្លងមេរោគនៅខេត្តរ៉ាក់យ៉ង និងកូនស្រីរបស់អ្នកការទូតស៊ូដង់នៅទីក្រុងបាងកក ក៏ដូចជាការបើកសាលារៀនឡើងវិញ នេះបើយោងតាមប្រសាសន៍លោកឧត្តមសេនីយ៍ Natthaphol Nakpanich មេបញ្ជាការរងកងទ័ព និងជាអនុប្រធាន គណៈកម្មាធិការកាលពីថ្ងៃអង្គារ។

លោកបានទទូចថាការស្នើសុំបន្តពន្យារពេលនេះមិនមែនជារឿងនយោបាយនោះទេ ទោះបីមានការប្រមូលផ្តុំគ្នាតវ៉ាក៏ដោយ។ លោកឧត្តមសេនីយ៍ Natthaphol បានមានប្រសាសន៍ថា ដើម្បីបន្ធូរបន្ថយការព្រួយបារម្ភ គណៈកម្មាធិការនឹងស្នើថា អនុក្រឹត្យបន្ទាន់ផ្នែកទី៩(២) នឹងមិនត្រូវប្រើដើម្បីគ្រប់គ្រងការប្រមូលផ្តុំនយោបាយណាមួយឡើយ។

លោកបានបន្ថែមថា ច្បាប់ធម្មតា ដូចជាច្បាប់ស្តីពីការប្រមូលផ្តុំសាធារណៈ និងច្បាប់ស្តីពីជំងឺឆ្លងនឹងត្រូវយកមកប្រើប្រាស់ ដើម្បីដោះស្រាយជាមួយនឹងការប្រមូលផ្តុំនយោបាយ៕

ប្រភព៖ bangkokpost.com

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ